ពលរដ្ឋទីក្រុង ញ៉ូវដេលី ពិបាកដកដង្ហើមនៅថ្ងៃច័ន្ទ ទី២៣ ខែតុលានេះ ដោយសារផ្សែងអ័ព្ទដ៏ក្រាស់ បានគ្របដណ្តប់លើរដ្ឋធានីប្រទេសឥណ្ឌា និងតំបន់ជុំវិញរដ្ឋធានីនេះ។ យោងតាមសន្ទស្សន៍គុណភាពបរិយាកាសជាតិ របស់គណៈកម្មាធិការបំពុលបរិយាកាសមជ្ឈិមបានឲ្យដឹងថា គុណភាពខ្យល់ត្រូវបានគេវាយតម្លៃថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងនៅក្នុងតំបន់នេះ។ ការវាស់ស្ទង់សន្ទស្សន៍ នៃកំហាប់ភាគល្អិតតូចៗអាចចូលជ្រៅទៅក្នុងសួត និងបណ្តាលឱ្យមានជម្ងឺធ្ងន់ធ្ងរ។
ពលរដ្ឋបានត្អូញត្អែរពីការរមាស់ភ្នែក និងពិបាកដកដង្ហើម ក្នុងពេលមានពពកអ័ព្ទក្រាស់។ លោក Gopal Rai រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ទីក្រុង Delhi បាននិយាយថា ដំណាក់កាលទីពីនៃផែនការសកម្មភាពឆ្លើយតប ត្រូវបានអនុវត្តដើម្បីដោះស្រាយស្ថានការណ៍នេះ។ ផែនការនេះ ជំរុញឲ្យអ្នកធ្វើដំណើរប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ និងជៀសវាងការប្រើប្រាស់យានយន្តឯកជន ខណៈកំពុងណែនាំរដ្ឋាភិបាលឱ្យបង្កើនលទ្ធភាពប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងរថភ្លើងក្រោមដី។
ការបាញ់ស្រោចទឹក ដែលធានាដល់វិធានការគ្រប់គ្រងធូលី និងជៀសវាងការដុតជីវចម្រុះ ក៏ស្ថិតក្នុងចំណោមគោលការណ៍ណែនាំផ្សេងទៀតដែលបានចេញនៅក្រោមផែនការនេះផងដែរ។
ផ្សែងហុយចេញពីការដុតគល់ជញ្ជ្រាំងនៅរដ្ឋ Punjab និងរដ្ឋ Haryana ដែលនៅជិតខាង ក៏បានហុយចូលទៅកាន់ភាគខាងកើតនិងបានបន្ថែមការបំពុលបរិយាកាសនៅក្នុងទីក្រុង ញ៉ូវដេលី។
លោក Rai បាននិយាយថា លោកបាននិយាយទៅកាន់រដ្ឋមន្ត្រីបរិស្ថានកណ្តាល និងសហព័ន្ធ ដែលបានធានាចាត់វិធានការប្រឆាំងការដុតគល់ជញ្រ្ជាំង។