ការ​ប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ខាងក្រៅ​ប៉ុស្តិ៍​នគរបាល​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ខាងកើត​

2021/06/07 09:45:27 am        117

​អ៊ីស្រាអែល៖ ការ​ប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅ​ខាងក្រៅ​ប៉ុស្តិ៍​នគរបាល​មួយ​កន្លែង ​នៅ​ក្នុង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ខាង​កើត​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការ​ចាប់ខ្លួន​ស្ត្រី​វ័យ​ ២៣​ឆ្នាំ​ម្នាក់​ដែល​បាន​ដឹកនាំ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ប្រឆាំង ​នឹង​ការប៉ុនប៉ង​របស់​ក្រុម​អ្នក​តាំង​ទីលំនៅ​ជនជាតិ​ជ្វី​ហ្វ ​ក្នុង​ការ​បណ្ដេញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​រាប់​សិប​​គ្រួសារ​ ចេញពី​លំនៅឋាន​របស់​ពួកគេ​ក្នុង​តំបន់​នេះ​។​

​ក្រោយមក​ស្ត្រី​វ័យក្មេង​នោះ​ត្រូវ​បាន​ដោះលែង​វិញ ប៉ុន្តែ​ប្អូនប្រុស​ភ្លោះ​របស់​នាង​បាន​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ​ហើយ​បច្ចុប្បន្ន​នៅតែ​កំពុង​ឃុំខ្លួន​នៅឡើយ​។ នៅ​តំបន់​ហ្សេ​ក​ចា​រ៉ា ក្រុម​អ្នក​តាំង​លំនៅ​ជនជាតិ​ជ្វី​ហ្វ​បាន​ធ្វើ​យុទ្ធនាការ​រាប់​ទសវត្ស​ ដើម្បី​បណ្ដេញ​គ្រួសារ​ទាំងនោះ​ចេញពី​ស្រុកភូមិ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ​ដែល​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​នៅ​ខាងក្រៅ​កំផែង​ទីក្រុង​ចាស់​​។​ តំបន់​នេះ​ស្ថិត​ក្នុង​ចំណោម​តំបន់ ដែល​មាន​ការរំជើបរំជួល​បំផុត​ជាច្រើន​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ខាងកើត ដែល​ជា​តំបន់​លំនៅឋាន​សម្រាប់​ទី​សការៈ​ពិសិដ្ឋ​ សម្រាប់​ជនជាតិ​ជ្វី​ហ្វ គ្រិស្ត​សាសនិក និង​អ៊ីស្លាម​សាសនិក និង​ជា​តំបន់​ដែល​អ៊ីស្រាអែល​ដណ្ដើម​បាន​ក្នុង​ឆ្នាំ​១៩៦​៧ និង​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ ​ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​ពិភពលោក​នោះ​ឡើយ​។

​ប្រទេស​អ៊ីស្រាអែល​ចាត់​ទុក​ទីក្រុង​ទាំងមូល​ជា​រដ្ឋធានី​របស់​ខ្លួន ខណៈ​ដែល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចង់បាន​ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម​ខាងកើត ជា​រដ្ឋធានី​សម្រាប់​រដ្ឋ​អនាគត​របស់​ពួកគេ​ដែរ​។​ ​ក្រុម​អ្នក​តាំង​លំនៅឋាន​ជាច្រើន ក៏ដូចជា​ក្រុម​មន្ត្រី​អ៊ីស្រាអែល​និយាយ​ថា ​តំបន់​ជម្លោះហ្សេ​ក ចា​រ៉ាគឺ​គ្រាន់តែ​ទាក់ទង​នឹង​អចលនទ្រព្យ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​និយាយ​ថា ​ពួក​គេ​ជា​ជនរងគ្រោះ​នៃ​ប្រព័ន្ធ​រើសអើង​។​ ​ក្រុម​អ្នក​តាំង​លំនៅ​កំពុង​ប្រើ​ច្បាប់​ឆ្នាំ​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​អនុញ្ញាត​ឲ្យ​ជនជាតិ​ជ្វី​ហ្វ​ទាមទារ​មកវិញ​ នូវ​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​របស់​ជ្វី​ហ្វ ​ដែល​បាន​បាត់បង់​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៤៨ ជុំវិញ​ការ​បង្កើត​របស់​អ៊ីស្រាអែល ជា​សិទ្ធិ​បដិសេធ​ចំពោះ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ​ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ក្នុង​ជម្លោះ​ដូចគ្នា​នោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm