ប្រទេសហ្វីលីពីនកោះហៅបេសកជនចិន ជុំវិញការបុកគ្នា ក្នុងដែនទឹកមានជម្លោះ

2023/10/23 11:22:44 pm        107

ទីក្រុងម៉ានីលបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរបស់ក្រុងប៉េកាំង នៅថ្ងៃចន្ទ (ទី២៣ ខែតុលា) នេះ ជុំវិញការបុកគ្នាររវាងនាវាហ្វីលីពីននិងចិន នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះ។

ប្រទេសទាំង២ បានស្តីបន្ទោសគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងហេតុការណ៍ កាលពីថ្ងៃអាទិត្យនៅជិតតំបន់កោះថ្មប៉ប្រះទឹក (Second Thomas Shoal) ក្នុងប្រជុំកោះស្ប្រាតលី (Spratly) ដោយភាគីទាំង២ បានបញ្ចេញវីដេអូ ដើម្បីគាំទ្រដល់ការចោទប្រកាន់ដាក់គ្នាទៅវិញទៅមករបស់ខ្លួន។

ការប៉ះទង្គិចគ្នា ២ដង បានកើតឡើងក្នុងអំឡុងពេលបេសកកម្មផ្ដល់គ្រឿងផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីនជាប្រចាំដល់កងទ័ពហ្វីលីពីនឈរជើងលើនាវាកងទ័ពជើងទឹក ដែលចតចោល នៅតំបន់កោះថ្មប៉ប្រះទឹក ដើម្បីអះអាងការទាមទារទឹកដីរបស់ទីក្រុងម៉ានីល។

អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោកស្រី Teresita Daza បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងកំពុងប្រើប្រាស់ទាំងស្រុងនូវដំណើរការការទូត ដែលមានសម្រាប់យើង។ ដំណើរការនោះ រួមមានការកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន (លោក Huang Xilian) ដែលយើងបានធ្វើនៅព្រឹកនេះ»។

លោកស្រី Daza បានប្រាប់ថា លោកឯកអគ្គរដ្ឋទូតមិនមានវត្តមាននោះទេ ហើយត្រូវបានតំណាងដោយអនុប្រធានបេសកកម្មរបស់លោក អំឡុងកិច្ចប្រជុំ នៅក្រសួងការបរទេសនេះ។ លោក Xilian ត្រូវបានកោះអញ្ជើញលើកចុងក្រោយទៅកាន់ក្រសួងការបរទេសហ្វីលីពីន កាលខែសីហា បន្ទាប់ពីឆ្មាំល្បាតសមុទ្រចិន បានប្រើទុយោបាញ់ទឹកដាក់នាវាហ្វីលីពីន នៅជិតកោះថ្មប៉ប្រះទឹក។

ប្រទេសហ្វីលីពីនបានចោទប្រកាន់នាវាឆ្មាំល្បាតឆ្នេរសមុទ្រចិនថា «បើកពត់ពេនដោយខ្វះការប្រុងប្រយ័ត្ន» រហូតនាំឲ្យមានការប៉ះទង្គិចគ្នាជាមួយទូកឈើ ដែលចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដើម្បីផ្តល់គ្រឿងផ្គត់ផ្គង់ដល់កងទ័ពនៅលើនាវាចតចោល BRP Sierra Madre៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm