
តម្លៃប្រេង បានធ្លាក់ចុះ ពីរភាគរយនៅថ្ងៃនេះ ខណៈដែលក្រុមវិនិយោគិន គាំទ្រដល់ការពន្យារពេលចំពោះការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។
ម្លៃប្រេងឆៅរបស់ក្រុមហ៊ុនប្រេងBrent បានធ្លាក់ចុះមកនៅទាបត្រឹម៩១,១១ដុល្លារ ក្នុងការជួញដូរដំបូង ធ្លាក់ចុះពី ៩២,៥១ដុល្លារកាលពីម្សិលមិញ ខណៈដែលអ៊ីស្រាអែល បានពន្យារពេលការវាយប្រហាររបស់ខ្លួន ចំពេលមានការចរចាការទូត ដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត។
កម្រិតមធ្យមតម្លៃប្រេងនៃរដ្ឋតិចសាសខាងលិច ( West Texas) ក៏បានធ្លាក់ចុះមកជិត៨៧ដុល្លារ ក្នុងមួយបារ៉ែល បន្ទាប់ពីតម្លៃកើនឡើងពីរសប្តាហ៍ជាប់ៗគ្នា។
តម្លៃប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ៨ភាគរយ ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ខណៈដែលទីផ្សារ ភ័យខ្លាចជម្លោះ នឹងកើនឡើងនៅទូទាំងមជ្ឈិមបូព៌ា និងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងក្នុងតំបន់។
លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុនប្រេង IG Asia Pte បានប្រាប់សារព័ត៌មាន Bloombergថា ប្រេងកំពុងធ្លាក់តម្លៃ ខណៈពេលដែលការផ្តោតទៅលើជំនួយមនុស្សធម៌ និងការធានាការដោះលែងចំណាប់ថ្នូរ បង្ហាញថា ការវាយលុកលើដីដ៏មានសំខាន់ពីអ៊ីស្រាអែល អាចរង់ចាំបាន។ នោះអាចមានហានិភ័យនៃការភាពតានតឹងកើនឡើងបន្ថែមទៀត យ៉ាងហោចណាស់សម្រាប់ពេលនេះ។