មនុស្សពីងពាងឡើងអគារប៉មក្រុងប៉ារីស អំពាវនាវឲ្យមានសន្តិភាពក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/10/24 01:52:00 am        109

អ្នកឡើងអគារដ៏ល្បីរបស់បារាំងលោក Alain Robert កាលពីថ្ងៃអាទិត្យម្សិលមិញ បានឡើងអគារប៉មនៅក្នុងសង្កាត់ធុរកិច្ចរបស់ទីក្រុងប៉ារីស ដើម្បីអំពាវនាវឲ្យមានសន្តិភាព ស្របពេលជម្លោះតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

 លោក Robert ដែលគេស្គាល់ថាជាមនុស្សពីងពាងបារាំង បានឡើងអគាប៉ម Hekla កម្ពស់ ២២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ La Defense នៃរដ្ឋធានីប្រទេសបារាំងមួយនេះ ។

 លោក Robert បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មុនពេលឡើងថា លោកមិនព្យាយាមដើម្បីរើសយកខាងណា ខាងប៉ាឡេស្ទីន ឬខាងអ៊ីស្រាអែលនោះទេ ប៉ុន្តែតាមគំនិតរបស់ខ្ញុំ មាននូវរឿងបន្ទាន់ និងសំខាន់មួយត្រូវធ្វើ ដែលត្រូវស្តាប់គ្នា ហើយត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលមានរយៈពេលយូរ ។

លោក Robert បានអំពាវនាវផងដែរឲ្យក្រុមមេដឹកនាំពិភពលោកអង្គុយជុំវិញតុ និងខិតខំដើម្បីកិច្ចព្រមព្រៀងសន្តិភាព ដោយលោកបន្តថា បើមិនដូច្នេះទេ ពួកយើងនឹងស្ថិតនៅលើមាត់ជ្រោះនៃការធ្លាក់ក្នុងសង្រ្គាមលោកលើកទី ៣ហើយ ។

 វាបានចំណាយពេល ២ម៉ោង ទើបលោកឡើងដល់កំពូលអគារ ។

 អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសឥតឈប់ឈរលើតំបន់ហ្គាហ្សា ក្រោយពេលដែលក្រុមជីវពលហាម៉ាស់ បានបំពានព្រំដែន និងបើកការវាយឆ្មក់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅទូទាំងតំបន់សហគមន៍ជិតគ្នា ដោយបានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរ ២១២នាក់ ទៅកាន់តំបន់ហ្គាហ្សា ។

 ក្តីកង្វល់ពីហានិភ័យនៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់ នឹងរីកដូចផ្សិតនៅក្នុងជម្លោះទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ានោះ បានកើតមានឡើងកាលពីថ្ងៃអាទិត្យ ពេលដែលសហរដ្ឋអាមេរិក បញ្ជូនគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត ទៅកាន់តំបន់មួយនេះ ស្របពេលដែលអ៊ីស្រាអែល បន្តវាយប្រហារយ៉ាងសន្ធាប់នៅពេលយប់លើតំបន់ហ្គាហ្សា ហើយនិងវាយប្រហារក្រុមអ្នកគាំទ្រហាម៉ាសនៅប្រទេសលីបង់ និងប្រទេសស៊ីរី ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        11
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm