ឥណ្ឌាបញ្ជូនជំនួយទៅកាន់អេហ្ស៊ីបសម្រាប់ជនប៉ាឡេស្ទីន ស្របពេលដែលសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស់នៅតែបន្ត

2023/10/24 04:41:17 am        105

 កាលពីថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌា បានបញ្ចូនយន្តហោះដឹកជំនួយមនុស្សធម៌មួយគ្រឿងទៅកាន់ប្រទេសអេហ្ស៊ីប សម្រាប់ជនប៉ាឡេស្ទីន ស្របពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតែបន្តឡើងកម្តៅខ្លាំង ។ 

 ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារដោយមីស៊ីល និងតាមច្រកអាកាសរបស់អ៊ីស្រាអែល ជាការសងសឹកវិញនោះ បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤.៣៨៥នាក់ ដែលរួមទាំងកុមាររាប់រយនាក់ ក្នុងនោះ មនុស្សជាង ១លាននាក់នៅក្នុងដែនដីបិទច្រកដែលមានពលរដ្ឋរស់នៅ ២,៣លាននាក់មួយនេះ បានជម្លៀសខ្លួនចេញ ។ 

 ក្រសួងការបរទេសឥណ្ឌា បានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ដែលជាអតីតបណ្តាញព័ត៌មានសង្គម Twitterថា យន្តហោះកងកម្លាំងអាកាសឥណ្ឌា ដឹកជំនួយវេជ្ជសាស្រ្ត ៦,៥តោន និងជំនួយគ្រោះមហន្តរាយ ៣២តោន សម្រាប់ជនប៉ាឡេស្ទីន បានចាកចេញទៅកាន់អាកាសយានដ្ឋាន El-Arish នៅក្នុងប្រទេសអេហ្ស៊ីប ។ 

 សម្ភារៈទាំងអស់នេះ រួមមានឱសថសង្រ្គោះជីវិតដ៏ចាំបាច់ ឧបករណ៍វះកាត់ សម្ភារៈអនាម័យ និងគ្រាប់ថ្នាំបន្សុតទឹក ស្ថិតនៅក្នុងចំណោមសម្ភារៈចាំបាច់ជាច្រើនទៀត ។ 

 សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមច្រកអាកាសឥតឈប់ឈរលើតំបន់ហ្គាហ្សា ក្រោយពេលដែលក្រុមជីវពលហាម៉ាស់ បានបំពានព្រំដែន និងបើកការវាយឆ្មក់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅទូទាំងតំបន់សហគមន៍ជិតគ្នា ដោយបានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរ ២១២នាក់ ទៅកាន់តំបន់ហ្គាហ្សា ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm