កិច្ចប្រជុំទ្វេរភាគីរវាងកម្ពុជា-វៀតណាម ដើម្បីពង្រឹងការអនុវត្តច្បាប់ទម្លាប់របស់ប្រទេសនីមួយៗ លើវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន

2023/10/24 04:26:13 pm        113

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំកិច្ចប្រជុំ​ទ្វេរភាគី​រវាង​ក្រសួងធម្មការ និង​សាសនា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​ប្រតិភូ​គណៈកម្មាធិការ​សាសនា​រដ្ឋាភិបាល​វៀតណាម សម្រាប់កិច្ចការសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ងៀន អាញ់ជឹក ( H-E. Nguyen Anh Chuc) អនុប្រធាន​គណៈកម្មាធិការ​សាសនារដ្ឋាភិបាលវៀតណាម នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តម ងៀន អាញ់ជឹក (H-E. Nguyen Anh Chuc) អនុ​ប្រធាន​គណៈកម្មាធិការ​សាសនា​រដ្ឋាភិបាល​វៀតណាម បានសម្តែងនូវការអបអរសាទរ ចំពោះឯកឧត្តម ចាយ បូរិន ដែលត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន នៅតួនាទី​ជា​រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា និងសូមគាំទ្ររាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។

 ក្នុង​កិច្ចប្រជុំទ្វេរភាគីនេះ ឯកឧត្តម ងៀន អាញ់ជឹក បានលើក​ឡើង​ពី​គោល​បំណង​សំខាន់ៗ​រួម​មាន​៖ ការពិនិត្យឡើងវិញនូវអ្វីដែលនៅសេសសល់មិនទាន់បានអនុវត្ត ចំពោះ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំងពីរ លើវិស័យសាសនា និងបន្តកិច្ចសហប្រតិបត្តិការ លើការបណ្ដុះ​បណ្ដាល​វគ្គ​សិក្សា​រវាង​មន្ត្រី នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដើម្បីពង្រឹងការ អនុវត្តច្បាប់ ទម្លាប់​របស់​ប្រទេស​នីមួយៗ​ លើវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន។ ឯកឧត្តម បានកោត​សរសើរ​ដល់​ក្រសួង​ធម្មការ និងសាសនា ក្នុងអាណិត្តទី៧នេះ ដែលបាន​សហប្រតិបត្តិការ​ជា​មួយ​រដ្ឋាភិបាល​វៀតណាម​លើ​គ្រប់វិស័យបានឆាប់រហ័ស ឆ្លើយតបភ្លាមៗទៅនឹងតម្រូវការចំបាច់រវាងប្រជាជន នៃប្រទេសទាំងពីរ ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការ និងសាសនា ជា​សេនាធិការ បានគ្រប់គ្រងយ៉ាងល្អលើគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួល​បាន​នៅ​សន្តិភាព គ្មានទំនាស់ខាងផ្នែកសាសនា ដោយយោគយល់គ្នាបានយ៉ាងល្អប្រសើរ។

ជា​ការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្លែងថា ព្រះពុទ្ធ​សាសនា​ នៅកម្ពុជា គឺជាសាសនារបស់រដ្ឋ ហើយបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួមអភិវឌ្ឍន៍​សង្គមជាតិ ពិសេសអប់រំមនុស្សឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត។ ដូចនេះ​ក្រសួង​ធម្មការ និង​សាសនា សូមស្វាគមន៍នៅការចូលរួមវគ្គសិក្សាបណ្តុះបណ្តាលជាមួយ និង​រដ្ឋាភិបាល​វៀតណាម ដើម្បីជា​ការ​រឹត​ចំណង​មេត្រីភាព​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទ្វេរ​ឡើង​ថែ​ម​ទៀត​។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ចាយ បូរិន និងឯកឧត្តម ងៀន អាញ់ជឹក បាន​ឯកភាព​គ្នា​ខិតខំ​ប​ន្តរឹតចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា រវាងថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ តាមរយៈក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈ​កម្មាធិការ​សាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនា នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ដើម្បីឈានដល់កម្រិតថ្មីមួយ ដែលអាចជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ វិស័យ​សាសនា​ឱ្យ​កាន់តែរីកចម្រើនថែមទៀត៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm