សម្ដេចធិបតី ចាត់ទុកវិសាលភាពទូទាំងប្រទេស នៃមូលនិធិសមធម៌សុខាភិបាលថា ជាការបែងចែកផលលាភដល់ដៃពលរដ្ឋ

2023/10/24 05:03:35 pm        59

ភ្នំពេញ៖ ពីវេទិកាអធីបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និង​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ​ការ​ពង្រីក​វិសាល​ភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៣​នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ​ក្ដីរីក​រាយ​ចំពោះ​វិសាលភាព នៃការអនុវត្តបានទូទាំងប្រទេស នូវ មូលនិធិសមធម៌​សម្រាប់​គ្រួសារ​ក្រីក្រ​។

សម្ដេចបានរម្លឹកដោយទាញការកត់សម្គាល់ជូនអង្គពិធីថា«គ្រាន់តែក្នុងឆ្នាំ២០១៨ ដល់​ឆ្នាំ​២០២២ ប្រជាពលរដ្ឋដែលទទួលការគាំពារដោយមូលនិធិសមធម៌ និងបានប្រើប្រាស់សេវានេះ មាន​ជាង១៤លានករណី ក្នុងនោះមានសំរាកពេទ្យមានជា៨១ម៉ឺនករណី។ ខ្ញុំ​បាន​ចុះ​ទៅ​តាម​បណ្ដា​រាជធានី ខេត្តជាច្រើន ខ្ញុំជួបជាមួយលោកតា លោកយាយ អ៊ំ ពូមីង តាមខេត្ត កន្លែងខ្លះ ខ្ញុំ​សួរ​ទៅ គាត់ថាពេលឈឺ គាត់ទៅពេទ្យ គាត់មានបណ្ណសមធ៌ អត់ចេញលុយទេ ព្រោះ​មាន​បណ្ណ​សមធម៌ ឬបណ្ណក្រីក្រ»។

គួរកត់សម្គាល់ថានិធិសមធម៌សម្រាប់គ្រួសារក្រីក្រ បានចាប់ផ្ដើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយ​បន្ត​ពង្រីកជាបន្តបន្ទាប់ដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរ​ពេទ្យ​បង្អែក​ទូទាំង​ប្រទេស​នា​ឆ្នាំ​២០១៥​។ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៣​នេះ ថាមូលនិធិនេះ បានពង្រីកការគ្រប់ដណ្ដប់លើគោលដៅប្រជាជន ដោយ​កំណត់​តាមប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រទុកជាមុនរបស់ក្រសួងផែនការ រួមមាន គ្រួសារក្រីក្រ ចំនួន៧៧៩ ៥១៤គ្រួសារ ស្មើនឹងជាង ៣លាន ២សែននាក់។

សម្ដេចធិបតី បានចាត់ទុកវិសាលភាព នៃការ​អនុវត្ត​យន្តការ​នេះ​ថា​ជាផ្នែ​ក​មួយ​នៃ​ការ​បែង​ចែក​ផល​លាភ​ជូនដល់ដៃប្រជាពលរដ្ឋ និងចាត់​ទុកការងារ​នេះ​ជា​ការ​អាទិភាព​ដែល​ត្រូវ​ពង្រីក​បន្ត​ទៀត​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm