កម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត

2023/10/24 05:27:57 pm        193

ភ្នំពេញ៖ វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញ​យ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជ៉ំជាអន្តរជាតិមួយស្តីពី “ការ​ថ្លែង​ជា​សកល​ក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេសកូឡ៉ំបីកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ ភ្ជាប់ជាមួយគ្នានេះ គណៈ​ប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និង​តំណាង​ពី​អង្គការWWFកម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវ​តាម​បែប​ផែន​បច្ចេក​ទេស​វិទ្យាសាស្រ្ត និងការប្តេជ្ញាចិត្តក្នុងការអភិរក្សសត្វផ្សោតទឹកសាបក្នុងប្រទេសផង។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ថា “នៅក្នុងការចូលរួមប្រជ៉ំនៅប្រទេសកូឡ៉ំប៊ីនាឱកាសនេះ កម្ពុជា​បាន​បង្ហាញ​ពី​សក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្ត​យ៉ាង​មុះមុត​របស់​កម្ពុជា​ក្នុង​ការ​ការពារ​សត្វ​ផ្សោតទន្លេមេគង្គដ៏មានតំលៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការ​យកចិត្ត​ទុក​ដល់​កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្រ្តក្នុងតំបន់ ស្របតាម​គោល​នយោបាយ​បញ្ចកោណ​ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍​មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិនានារួមគ្នា ដើម្បី​ធានា​ចីរភាព នៃ​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។”


អ្នកនាង មាស សុខសោភា តារាចម្រៀង ដែលមានអ្នកគាំទ្រជាង ៥លាននាក់​ក្នុង​បណ្តាញ​ហ្វេសប៊ុក​ បានលើកឡើងថា “ខ្ញ៉ំមានមោទនភាពណាស់ដែលបានច្រៀង និងបង្ហាញ​ពី​សម្បត្តិ​ធម្មជាតិ​របស់ក​ម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពី សត្វផ្សោតទន្លេ​មេគង្គ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រតនសម្បត្តិជាតិមានជីវិត។ នេះគឺជាមោទនភាពមួយយ៉ាងធំធេង ដែលយើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែ​រក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សា​បរិស្ថាន​ធម្មជាតិ​ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង។”

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅ​មាន​វត្ត​មាន​សត្វ​ផ្សោត​ទឹក​សាប​ដ៏​កំររស់នៅក្នុងទន្លេ(មេគង្គ)។ សត្វផ្សោតទឹកសាបសរុប ៦ប្រភេទ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានវត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវា ក្នុងការ​ប្រជុំ​នៅ​ប្រទេស​កូឡ៊ំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ។

លោកសេង ទៀក នាយកអង្គការWWF បានមានប្រសាសន៍ថា​ «ការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំង​អស់​គឺ​ពិត​ជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅ​ក្នុង​ការ​ថ្លែងជាសកលរួមគ្នាក្នុងការការពារសត្វផ្សោតទឹកសាបនាពេលនេះ កម្ពុជាបាន​ពាំនាំ​ការ​ចូលរួម​ពី​អ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាអ្នកនាងសោភា អ្នកបច្ចេកទេស​វិទ្យាសាស្រ្តពី​រាជ​រដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងជាមួយអង្គការWWF បង្ហាញពី​សុឆន្ទៈ​រួម​ដ៏សំ​ខាន់​ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ»៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm