សម្ដេចធិបតី ជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នាគិតគូរខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ

2023/10/24 06:09:12 pm        161

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ទៅ​គ្រប់​ផ្នែកទាំងអស់ ត្រូវរួមគ្នាគិតគូរឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ លុបបំបាត់​ការ​ផលិត នាំចូល និងចែកចាយផលិតផលក្លែងក្លាយ និងខូចគុណភាព ។

ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នៅថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ ចំពោះ​សុវត្ថិភាព​ចំណី​អាហារ និងថ្នាំសង្កូវដែលជាចំណុចសំខាន់ណាស់ ព្រោះគ្មាន​នរណា​ម្នាក់​សុទ្ធ​តែ​ជា​អ្នក​ផ្គត់ផ្គង់ទាំងអស់ ដោយអ្នកផ្គត់ផ្គង់ក៏ជាអ្នកប្រើប្រាស់ ហើយពលរដ្ឋទាំងអស់ គឺសុ​ទ្ធតែ​ជា​អ្នក​ប្រើ​ប្រាស់ បរិភោគអាហារ និងលេបថ្នាំ ។

សម្ដេចធិបតី បានបន្តថា ការចង់ឲ្យម្ហូបអាហារ ថ្នាំ មានសុវត្ថិភាព គឺជា​គោ​ល​ដៅ​គ្រប់​ភាគី​ទាំងអស់ ទាំងប្រជាពលរដ្ឋ អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលចង់បាន ប៉ុន្តែចំពោះការងារនេះ នៅ​មាន​ភាព​ចន្លោះ​ប្រហោង ដែលត្រូវនាំគ្នាពិនិត្យឡើងវិញ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពាក់ព័ន្ធនឹងការងារសុវត្ថិភាពម្ហូបអាហារនេះ គឺត្រូវ​មាន​ការ​អប់​រំ​បណ្ដុះបណ្ដាល សម្រាប់វិស័យឯកជន ដែលពេលខ្លះពួកគេ ក៏ត្រូវកាជួយ​ពី​ខាង​វិស័យ​រដ្ឋ លើជំនួយបច្ចេកទេស ឬជំនួយផ្សេងៗ ដូចនេះក្រសួងសុខាភិបាល ត្រូវ​ធ្វើ​ការ​ជា​មួយ​គណៈសហគមន៍ និងជាមួយសមាគមទាំងនោះ ដើម្បីជួយដល់ពួកគេ ។

នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញភាគច្រើន គឺនៅក្រៅ​ប្រព័ន្ធ ដែលកន្លងមកសម្ដេចប្រកាសគោលនយោយបាយជួយអ្នកក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធ ក៏​មាន​អ្នកលក់អាហារបំប៉ន និងលក់ទំនិញផ្សេងៗផងដែរ គឺពួកគេក៏ត្រូវការជួយ និងការតម្រង​ទិស ព្រោះរាជរដ្ឋាភិបាលត្រូវការវិស័យឯកជន ជួយស្រាវជ្រាវ និង​ផលិត​នូវ​ផលិត​ផល​ដែល​សម្បូរ​បែប​ មានគុណភាព និងមានតម្លៃសមរម្យ ។

ពាក់ព័ន្ធចំណីអាហារសុវត្ថិភាព និងថ្នាំសង្កូវនេះ សម្ដេចធិបតី បានណែនាំទៅក្រសួងមហាផ្ទៃ ក្រសួង​ពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យ និងវាយតម្លៃ​ឡើង​វិញ​ពីយន្តការដែលមានស្រាប ហើយគិតគូរក្នុងក្របខណ្ឌ ក្នុងការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​ មានប្រសិទ្ធភាព រួមគ្នាកុំឲ្យធ្វើដាច់ដោយដុំ ហើយជួយគ្នា និងត្រូវការចូលរួមពីវិស័យឯកជន ដោយ​រដ្ឋ​មិនមែនចាប់អាជីវករនោះទេ តែត្រូវជួយពង្រឹងវិស័យសុខាភិបាលទាំងអស់គ្នា៕  អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        838
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        462
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm