មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសហុងគ្រី

2023/10/24 07:15:29 pm        227

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃចន្ទ (២៣ តុលា) ដោយប្រឆាំងនឹងរបៀបវារៈ និងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីប្រទេសនេះ លោក Viktor Orban។

ក្រុមបាតុករបានដើរដង្ហែតាមដងផ្លូវនៃរដ្ឋធានីហុងគ្រី រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Orban ក្នុងទិវារំលឹកខួបនៃការបះបោរបរាជ័យឆ្នាំ១៩៥៦ របស់ប្រទេសហុងគ្រី ប្រឆាំងនឹងការគ្រប់គ្រងរបស់សូវៀត ជាទីដែលលោក Orban បានរិះគន់មេដឹកនាំសហភាពអឺរ៉ុប ដោយហៅទីក្រុងព្រុចសែល ថាជា «ការលេងសើចបែបចំអកក្នុងសហសម័យដ៏អាក្រក់»។

ក្រុមអ្នកតវ៉ាមួយចំនួន នៅទីក្រុង Budapest បានសម្តែងការភ័យខ្លាចថា ប្រទេសហុងគ្រីអាចនឹងចាកចេញពីប្លុកសហភាពអឺរ៉ុប ក្រោមការគ្រប់គ្រងរបស់លោក Orban ដែលជាទស្សនមួយត្រូវបានលោកបានច្រានចោលម្តងហើយម្តងទៀត។

សហភាពអឺរ៉ុប បានផ្អាកការទូទាត់ថវិការាប់ពាន់លានដុល្លារដល់ប្រទេសហុងគ្រី ដោយសារការព្រួយបារម្ភអំពីនីតិរដ្ឋ ដែលធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជាតិនិយមរូបនេះ ក្នុងការទាញសេដ្ឋកិច្ចចេញពីវិបត្តិបច្ចេកទេសដ៏យូរបំផុតរបស់ខ្លួន ចាប់តាំងពីកំណត់ត្រាសម័យទំនើបបានចាប់ផ្តើមមក។

គួររម្លឹកថា លោក Orban ក៏ទទួលបានការរិះគន់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុបផងដែរ ចំពោះការចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្នុងប្រទេសចិន កាលពីសប្តាហ៍មុន ខណៈមេដឹកនាំទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះទំនាក់ទំនងទ្វេភាគី ស្របពេលមានភាពតានតឹងអន្តរជាតិជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm