ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ស្រីលង្កា​កើន​ឡើង​ដល់ ​១៤​នាក់​

2021/06/07 06:08:30 pm        134

​ស្រីលង្កា៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់ ​និង​បំណាក់​ដី បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ស្រីលង្កា ​បាន​កើន​ឡើង​ដល់ ​១៤​នាក់ និង ​២​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​ស្រុក​នានា​នៅ​លើ​កោះ​មហាសមុទ្រ​ឥណ្ឌា រង​ការ​ប៉ះពាល់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​រួម​ទាំង​រដ្ឋធានី​កូឡុំបូ និង​ទី​ជន​បទ​មួយ​ចំនួន​ ជាទី​ដែល​លំនៅឋាន ស្រែចម្ការ ​និង​ផ្លូវថ្នល់​ត្រូវ​បាន​លិចលង់​។ មនុស្ស​ ១០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទឹកជំនន់ និង ​៤​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​បំណាក់​ដី នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល។ ក្នុងចំណោម​ពួកគេ​គឺ​មាន​គ្រួសារ​មួយ​មាន​សមាជិក ​៤​នាក់ដែល​បាន​ស្លាប់ នៅ​ពេល​ផ្ទាំង​បំណាក់​ដី​បាន​បាក់​​សង្កត់​ផ្ទះ​របស់​ពួកគេនៅ​ក្នុង​ស្រុក Kegalle​ ស្ថិតនៅ​ចម្ងាយ​ប្រហែល ៨៥​គីឡូម៉ែត្រ​ភាគ​ខាងកើត​រដ្ឋធានី​កូឡុំបូ​។​

​កងទ័ពជើងទឹក​ស្រីលង្កា​និយាយ​ថា ​អង្គភាព​របស់​ខ្លួន​បាន​បញ្ជូន​ក្រុម​សង្គ្រោះ​ចំនួន​ ៣៣​ក្រុម​ទៅ​កាន់​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​នោះក្រុម​នេះបាន​ជួយសង្គ្រោះ​មនុស្ស​ ៦៦​នាក់​ដែល​បាន​ជាប់​នៅ​ក្នុង​ទឹកជំនន់​។​ មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា អា​កាស​​ធាតុ​អាប់អួ​ខ្លាំងបាន​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ ២៤៥,០០០​នាក់ និង​មនុស្ស​ជាង ៤,៣០០​នាក់​នៅតែ​ភៀស​ខ្លួន ​និង​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន។ លំនៅឋាន​ជាង​ ៨០០​ខ្នង​ត្រូវ​បាន​ខូចខាត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm