ភ្ញៀវទេសចរអន្ដរជាតិកើនឡើងជាង២ពាន់នាក់ ក្នុងមួយថ្ងៃ ក្រោយពីដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

2023/10/24 08:25:32 pm        1.4 K

សៀមរាប៖ ភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងគួរឱ្យកាត់សំគាល់ ដោយក្នុងមួយថ្ងៃមានចំនួនជាង ២ពាន់ បន្ទាប់បើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣កន្លងមកនេះ ។

ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ​មានប្រសាសន៍នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣ នេះថា ចាប់​ពីដំណើរការព្រលានយន្ដហោះថ្មី ភ្ញៀវទេសចរអន្ដរជាតិ បានទៅទស្សនាប្រាសាទអង្គរ មានការកើនឡើងពីជាង១៨០០នាក់ ដល់ជាង២ពាន់​ ក្នុងមួយថ្ងៃ ។

ឯកឧត្ដមបន្ដថា បើទោះបីកំណើនអ្នកទេសចរនេះ មិនទាន់ខ្លាំង ដែលកម្ពុជាចង់បានក៏ពិតមែន ក៏​ប៉ុន្ដែវាជាសារមួយបង្ហាញថា​ អ្នកទេសបរទេសកំពុងតែសន្ទុះកើនឡើងជាបន្ដបន្ទាប់។ឯកឧត្ដមរំពឹងថា អ្នកទេសចរនឹងបន្ដទៅកំសាន្ដក្នុងខេត្ដសៀមរាបច្រើនថែមទៀត។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ចាប់ពីថ្ងៃទី២០ខែតុលាឆ្នាំ២០២៣នេះ មានអ្នកទេសចរអន្ដរជាតិ ទិញប័ណ្ណចូលទស្សនាអង្គរ មានប្រភេទប័ណ្ណមួយថ្ងៃ បីថ្ងៃ និងមួយសប្ដាហ៍ ។

របាយការណ៍ បន្ដថា នៅថ្ងៃទី២០ខែតុលា ​មានចំនួន២ពាន់១៥នាក់ ប្រាសាទកោះកេរចំនួន២៦នាក់ ។នៅថ្ងៃទី២១ខែតុលាមានចំនួន២ពាន់៩៣នាក់ ប្រាសាទកោះកេរ មានចំនួន៥៩នាក់ ។នៅថ្ងៃទី២២ខែតុលាមានចំនួន២២៤៨នាក់ ​ប្រាសាទកោះកេរ​ មានចំនួន៤៣នាក់ ។នៅថ្ងៃទី២៣ខែតុលាមានចំនួន ២២២៦នាក់​ ខណៈដែលប្រាសាទកោះកេរ​មានចំនួន៧១នាក់ ក្នុងមួយថ្ងៃ។​ដោយឡែក​ របាយការណ៍ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២៣នេះ មាន​ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ ​និងប្រាសាទកោះកេរ ជិត៧ពាន់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm