AFC Cup៖ ភ្នំពេញក្រោន ដាក់លក់សំបុត្រ មុនជួបក្រុមអូស្ដ្រាលី Macarthur ថ្ងៃព្រហស្បតិ៍នេះ

2023/10/24 10:02:39 pm        440

ក្រុមភ្នំពេញក្រោន របស់កម្ពុជា នឹងបន្ដជួបក្រុម Macarthur FC មកពីអូស្ដ្រាលី ក្នុងជំនួប​ជើង​ទី១ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023/24 ពូល F នាល្ងាចថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៣ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួតត្រូវបានក្រុមសិង្ហក្រហម ប្រកាសដាក់លក់ ចាប់ពីព្រឹកថ្ងៃទី២៤ ខែតុលានេះតទៅ ។

នេះគឺជាការប្រកួតបញ្ចប់ជើងទី១ ក្នុងវគ្គចែកពូល បន្ទាប់ពីក្រុមទាំងពីរ បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Cebu FC របស់ហ្វីលីពីន រៀងៗខ្លួន កាលពីថ្មីៗ ។

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ធ្លាប់បានលើកឡើង បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​​Shan United ៤-០ កាលពីដើមខែតុលាកន្លងទៅថា បេក្ខភាព​ប្រកួត​ប្រជែង​ក្នុង​ពូល F​ គឺ​ប្រហាក់​ប្រហែល​គ្នា ។ ដូច្នេះគឺជាឱកាសមួយសម្រាប់ក្រុមខ្លួន ក្នុងការប្រជែងកៅអីវគ្គបន្ដ សម្រាប់​ពានរង្វាន់ AFC Cup 2023/24 ។

គួរដឹងថា បន្ទាប់ពីជួបក្រុម Macarthur FC ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន គឺ​នៅ​សល់ ​៣ប្រកួតទៀត ក្នុងជើងទី២ ពោលគឺត្រូវធ្វើដំណើរទៅជួបក្រុមអូស្ដ្រាលីវិញម្ដង នាថ្ងៃទី០៩ ខែវិ​ច្ឆិកា មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០ ខែវិច្ឆិកា និង​ចុងក្រោយ ត្រូវជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូខាងមុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm