តំបន់​ជាប់មាត់​ព្រែក នឹង​ក្លាយ​ជា​បណ្តុំ​សម្រាក​លំហែ​ពេញ​និយម​​ក្នុង​ខេត្តកំពត

2021/06/07 06:40:56 pm        445

កំពត ៖ មន្ត្រី​ទេសចរណ៍ និង​អ្នកជំនាញ លើកឡើង​ស្របគ្នា​ថា ទោះ​ស្ថិតនៅក្នុង​កូ​វីដ-​១៩ ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ​នៅតែ​បន្ត​មក​ខេត្តកំពត​ ហើយ​សកម្មភាព​រៀបចំ​កែ​លម្ហែ ការ​សាងសង់​រី​សត សណ្ឋាគារ ​បឹង​ហ្គា​ឡូ វីឡា​ថ្មីៗ​ជាច្រើន​នៅតែ​បន្តធ្វើ ​ជាពិសេស​តំបន់​ក្បែរៗ​ និង​ជាប់មាត់​ព្រែក​កំពត​។ ​តាម​ការព្យាករណ៍​តំបន់​នេះ ​នឹង​ក្លាយទៅជា​បណ្តុំ​សម្រាក​លំហែ​ដ៏​ពេញនិយម និង​ប្រកួត​ប្រជែក​​របស់​ខេត្តកំពត​។

អ្នកគ្រប់គ្រង​ទូទៅ​នៅ ខា​សល បេ​វី​យូ រី​ស៊​ត​និង​ស្ប៉ា ក្នុងភូមិ​អូរ​តូច​ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត លោក សាំង ស៊ី​វុទ្ធី បាន​ប្រាប់​ឲ្យ​ដឹងថា ​ព្រែក​កំពត ជាទី​កន្លែង​មួយ​ដ៏​ស្រស់ស្អាត ​មាន​បរិយាកាស​ល្អ ខ្យល់​បរិសុទ្ធ​បក់​មកពី​ជំនោរ​សមុទ្រ ​តំបន់ភ្នំ​បូកគោ ​និង​ភ្នំ​កំចាយ​ដែល​នៅ​ក្បែរនោះ​។

លោក​បន្តទៀតថា ដោយសារ​ការរៀបចំ​កែលម្អ ​និង​ច្នៃប្រឌិត​កន្លែង​ឲ្យ​ប្លែក​បែប​ធម្មជាតិ មាន​លក្ខណៈ​ស្តង់ដារ​ជាងគេ​នៅក្នុង​ខេត្តកំពត ​ពិសេស​ទេសភាព​មាត់​ព្រែក​នេះហើយ ​ ទើប​ធ្វើ​ឲ្យ​ភ្ញៀវ និង​អ្នក​វិនិយោគ​ជាច្រើន មិន​អាច​មើលរំលង​តំបន់​នេះ​។ ​ដូច្នេះ​ព្រែក​នេះ​គឺ​ចំណែក​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​មកកាន់​ខេត្តកំពត ។

លោក​ជឿជាក់ថា​ នៅ​អនាគត​ឆាប់ៗ តំបន់​អម​សងខាង​ព្រែក​នឹង​មាន​រមណីយដ្ឋាន រី​ស៊​ត បឹង​ហ្គា​ឡូ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​ផ្សេងៗ​កាន់តែ​ស្អាត ​ កាន់តែ​ធំ កាន់តែ​សំបូរបែប ​និង​មានការ​ប្រកួតប្រជែង​ខ្លាំង​បំផុត​។

លោក ​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ​​បាន​បញ្ជាក់ថា ទោះ​ស្ថិតនៅ​ក្នុងស្ថានភាព​កូ​វីដ​-១៩ ​ ខេត្តកំពត​ នៅតែមាន​ភ្ញៀវ​មក​ទស្សនា ហើយ​អ្នក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ជាច្រើន បាន​នឹង​កំពុង​រៀបចំ​ កន្លែង​ផ្តល់​សេវា​ទេសចរណ៍​នានា​។ តាម​ការប៉ានស្មាន ​បន្ទប់​ស្នាក់នៅ​នឹង​កើន ពី​ជាង​បួន​ពាន់​បន្ទប់​នា​ពេល​បច្ចុប្បន្ន ​ទៅ​ជាង​ប្រាំ​ពីរពាន់​បន្ទប់​នៅ​ចុង​ឆ្នាំ​២០២១ ​ឬ​ដើមឆ្នាំ​២០២២​ខាងមុខ​៕

​អត្ថបទ​៖ អន សារឹម 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm