អ.វ.ត.ក. និង ICRC ចុះអនុស្សរណៈយោគយល់គ្នា សម្រាប់ការរៀបចំការប្រកួតតុលាការនិម្មិត

2023/10/25 12:15:56 am        125

ភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) សម្រាប់ការរៀបចំការប្រកួតប្រជែងតុលាការនិម្មិតផ្នែកច្បាប់មនុស្សធម៌អន្តរជាតិនៅកម្ពុជា។ ការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងចំណោមនិស្សិត អ្នកសិក្សា និងអ្នកពាក់ព័ន្ធដទៃទៀត។

ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម នឹងជួយបង្កើនការរៀនសូត្រអំពីច្បាប់មនុស្សធម៌អន្តរជាតិ ជាផ្នែកសំខាន់នៃយុត្តិសាស្រ្តដែល អ.វ.ត.ក. បានចូលរួមចំណែកយ៉ាងសំខាន់តាមរយៈការស៊ើបអង្កេត និងការជំនុំជម្រះផ្សេងៗ។ ដើម្បីសម្រេចបាននូវគោលបំណងនៃអនុស្សរណៈនេះ អ.វ.ត.ក. នឹងរៀបចំកម្មវិធីប្រកួតប្រជែងតុលាការនិម្មិតផ្នែកច្បាប់មនុស្សធម៌អន្តរជាតិប្រចាំឆ្នាំ ចែករំលែព័ត៌មានដល់បណ្តាញ អ្នកច្បាប់ដែលខ្លួនមាន និងផ្សព្វផ្សាយព័ត៌មាននិងការយល់ដឹង អំពីការប្រកួតប្រជែងតុលាការនិម្មិតផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងដំណាក់កាលមុខងារសេសសល់របស់ អ.វ.ត.ក.»។

លោក Barnabe Reaud អនុប្រធានអ្នកសម្របសម្រួលផ្នែកការពារនៃ ICRC មានប្រសាសន៍ថា តុលាការនិមិត្តនេះ ជាឱកាសដ៏ល្អសម្រាប់និស្សិតច្បាប់ក្នុងការពង្រឹងកម្មវិធីសិក្សា និងចំណេះដឹងរបស់ខ្លួនអំពីច្បាប់មនុស្សធម៌អន្តរជាតិ និងសាខាពាក់ព័ន្ធនៃច្បាប់អន្តរជាតិ។ ក្រុមអ្នកច្បាប់នឹងបន្តគាំទ្រដល់ការអនុវត្តការលើកកម្ពស់ការប្រកួតប្រជែងរបស់តុលាការនិម្មិតផ្នែកច្បាប់មនុស្សធម៌អន្តរជាតិនេះ។ ការប្រកួតប្រជែងនៅឆ្នាំនេះ នឹងផ្តល់នូវបទពិសោធន៍ពិសេសមួយដល់និស្សិតច្បាប់ តាមរយៈការបង្ហាញអំណះអំណាងផ្លូវច្បាប់របស់ខ្លួននៅចំពោះមុខគណៈវិនិច្ឆ័យនៅ អ.វ.ត.ក.»។

អនុលោមតាមអនុស្សរណៈយោគយល់គ្នានេះ ICRC នឹងបន្តផ្តល់សម្ភារៈច្បាប់ និងផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់ដៃគូសិក្សា និងអ្នកពាក់ព័ន្ធនានា ចំណែកឯ អ.វ.ត.ក. ទទួលខុសត្រូវក្នុងការរៀបចំការប្រកួត រួមទាំងការរៀបចំការប្រកួតប្រជែងថ្នាក់ជាតិផងដែរ។ អ.វ.ត.ក. និង ICRC នឹងបន្តគាំទ្រក្រុមឈ្នះ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងផ្នែកច្បាប់មនុស្សធម៌អន្តរជាតិក្នុងតំបន់ ឬកម្រិតសកលដែលមានស្រាប់ ដូចជាតុលាការនិម្មិតផ្នែកច្បាប់មនុស្សធម៌អន្តរជាតិនៅហុងកុង ៕ ដោយ ៖ ដាវណ្ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm