សិប្បកម្ម​ខ្មែរ​នៅ​ខេត្តកំពង់ធំ បានការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ដោយ​ផ្ទាល់រ​ទៅ​ប្រទេស​ជប៉ុន​

2021/06/07 06:51:01 pm        234

កំពង់ធំ ៖ សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ស្ថិត​ក្នុង​ខេត្តកំពង់ធំ ​បាន​នាំចេញ​លើក​ដំបូង​គ្រាប់ស្វាយចន្ទី ទៅកាន់​ប្រទេស​ជប៉ុន​ ដោយផ្ទាល់​ ឆ្លុះ​បញ្ចាំង​ពី​ទីផ្សារ​ក្រៅប្រទេស​កាន់តែ​ធំ សម្រាប់​កសិផល​ខ្មែរ​។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ សិប្បកម្ម​មួយ​កន្លែង​ស្ថិតនៅ​ខេត្តកំពង់ធំ នៃ​ប្រទេស​កម្ពុជា​ពេលនេះ ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន ​ដោយ​ប្រើប្រាស់​រយៈពេល​ដឹកជញ្ជូន​ប្រមាណ ​១​ខែ​។​

​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃទី​៦ មិថុនា ​ឆ្នាំ​២០២១​កន្លងទៅ​ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន​ បាន​មានប្រសាសន៍ថា ដោយ​មានការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន ​Top Planning Japan Co., Ltd សហការ​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បានធ្វើ​ឲ្យ​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក​មួយ ​ដែល​មាន​ឈ្មោះថា ​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​របស់​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ ស្ថិតនៅ​ខេត្ត​កំពង់ធំ បាន​បង្កើត​ចេញ​ជា​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ​ដោយបាន​ប្រើប្រាស់​អស់​ថវិកា​ចំនួន ​២០​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គ្រាប់ស្វាយចន្ទី​កម្ពុជា ។

ឯកឧត្តម​ លើកឡើងថា សិប្បកម្ម​កែច្នៃ​នេះ កន្លងមក​បាន​ធ្វើការ​កែច្នៃ​ដោយ​ដៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​តម្រូវការ​ច្រើន ក្រុមហ៊ុន​ជប៉ុន ក៏បាន​ផ្តល់​ជំនួយ​បច្ចេកទេស និង​ប្រាក់​កក់​មួយ​ចំនួន​បាន​ធ្វើ​សិប្បកម្ម​មួយ​នេះ​អាចមាន​លទ្ធភាព បង្កើត​រោងចក្រ​កែច្នៃ​នេះ​ឡើង​បាន​ដោយ​ជោគជ័យ​។​

​ឯកឧត្តម​ រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ​តាមរយៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ខាងលើ​មកដល់​ថ្ងៃទី​២​ ខែមិថុនា​កន្លងទៅនេះ ​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ជ័យ​សំបូរ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​លើកដំបូង​ដែល​បាន​កែច្នៃ​រួច ​ចំនួន​សរុប​ជាង ៧ ៦០០ គីឡូក្រាម ទៅដល់​កំពង់ផែ​អូ​សា​កា ​នៃ​ប្រទេស​ជប៉ុន​រួចហើយ ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល ​១​ខែ ដោយ​គិត​ចាប់ពី​ការរៀបចំ​ដាក់បញ្ចូល​ទូ​កុង​តឺ​នើ ​នៅ​ទីតាំង​សិប្បកម្ម​។

សូមបញ្ជាក់ថា គ្រាប់ស្វាយចន្ទី​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម​ និង​មួយ​ចំនួន​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។ ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ បង្ហាញថា​ ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០២១ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី ​មាន​ចំនួន ៨០១ ៧៣២,២៦ តោន កើន​ឡើង​ចំនួន ៣២១​ភាគរយ ក្នុង​នៅ នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ​៣ ៥៦៦ តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧ តោន ប្រទេស​ជប៉ុន​ចំនួន ​៣៣ តោន ប្រទេស​ឡាវ​ចំនួន ២ តោន ប្រទេស​អារ៉ាប់​ចំនួន ០,៥២ តោន ប្រទេស​ថៃ​ចំនួន ៣ ១០៨ ​តោន និង​ប្រទេស​វៀតណាម​ចំនួន​៧៩៥ ០០៤ តោន​៕


​អត្ថបទ​ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm