ប្រមុខអង្គការសហប្រជាជាតិ ចោទប្រកាន់ថាមានការរំលោភច្បាប់ នៅហ្កាហ្សា ដែលធ្វើឲ្យអ៊ីស្រាអែល​ផ្ទុះកំហឹង

2023/10/25 03:34:37 pm        110

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ ២៤តុលា បាន​ចោទ​ប្រកាន់ថាមានការរំលោភច្បាប់អន្តរជាតិនៅតំបន់ហ្កាហ្សា និងបាន​ជំរុញ​ឱ្យមា​ន​បទ​ឈប់​បាញ់​ជាបន្ទាន់ ស្របពេលអ៊ីស្រាអែលវាយលុកលើដែនដីប៉ាឡេស្ទីន ជាការឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហាររបស់ក្រុមហាម៉ាស ទន្ទឹមនឹងវិបត្តិ ដ៏ជ្រៅនៃការ​បែកបាក់​គ្នា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ។

អ៊ីស្រាអែលបានបង្ហាញការខឹងសម្បាចំពោះការអង្វរកររបស់ប្រមុខអង្គការសហប្រជាជាតិនៅមុនសម័យ​ប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ ជាទីដែលរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានរិះគន់​ចំពោះ​អ្វី​ដែល​លោក​បាន​ហៅថា​ជាភាព​អសកម្ម​នៅ​ក្នុង​ជម្លោះ​ដែល​បាន​សម្លាប់​ភាគី​ទាំង​សង​ខាង​រាប់​ពាន់​នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ក្នុងការបើកសម័យប្រជុំ លោក Guterres បាន​និយាយ​ថា ​ពុំមានលេសសម្រាប់អំពើហិង្សា គួរឱ្យរន្ធត់ ដោយពួកសកម្មប្រយុទ្ធហាម៉ាស កាល​ពី​ថ្ងៃ​ទី៧ ខែតុលា នោះទេ ប៉ុន្តែក៏បានព្រមានប្រឆាំងនឹង ការដាក់​ទណ្ឌកម្ម​រួម​លើ​ប៉ាឡេស្ទីន​ផង​ដែរ​។ 

លោក Guterres និយាយដោយមិនបញ្ចេញឈ្មោះអ៊ីស្រាអែលចំៗថា លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​នៃ​ច្បាប់​មនុស្សធម៌អន្តរជាតិដែលយើងកំពុងមើលឃើញ​នៅ​ក្នុង​តំបន់ហ្កាហ្សា។ លោកសូមបញ្ជាក់ឲ្យច្បាស់ថា  គ្មានភាគីជម្លោះប្រដាប់អាវុធណាមួយ​បំពាន​លើ​ច្បាប់មនុស្សធម៌​អន្តរជាតិបានឡើយ។      

សុន្ទរកថារបស់លោកបានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក អ៊ីលី ខូហិន (Eli Cohen) ខឹង​សម្បាដែលចង្អុលទៅលោក Guterres និងដំឡើងសំឡេង ដែលបាន​រំលឹក​ឡើង​វិញ​នូវ​ការ​បាត់​បង់​អាយុជីវិតជនស៊ីវិលរួមទាំងកុមារតូចៗដែលត្រូវបានសម្លាប់កាលពីថ្ងៃទី ៧ ខែតុលា នៅ​ក្នុង​ការ​វាយប្រហារតែមួយដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ឯកអគ្គរដ្ឋ​ទូត​អ៊ីស្រាអែល​ប្រចាំ​អង្គការសហប្រជាជាតិ លោក ហ្គីលែន អឺដាន (Gilad Erdan) បានអំពាវនាវឱ្យលោក Guterres លាលែងពីតំណែង ដោយសរសេរនៅលើបណ្ដាញសង្គម X ថាប្រមុខ​អង្គការ​សហ​ប្រជាជាតិ​បាន បង្ហាញការយោគយល់ចំពោះអំពើភេរវកម្ម និងឃាតកម្ម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm