វេជ្ជបណ្ឌិត៖ អ្នកជំងឺក្នុងមន្ទីរពេទ្យហ្កាហ្សា បង្ហាញសញ្ញានៃជំងឺបណ្ដាលមកពីកន្លែងតូចចង្អៀត និងគ្មានអនាម័យ

2023/10/25 06:08:27 pm        118

ក្រុមវេជ្ជបណ្ឌិតនៅតំបន់ហ្កហ្សា និយាយថា អ្នកជំងឺដែលមកដល់មន្ទីរពេទ្យ កំពុងបង្ហាញ​សញ្ញានៃជំងឺថ្មី ​ដែលបង្កឡើងដោយស្ថានភាពកន្លែងតូចចង្អៀត និងអនាម័យមិនល្អ បន្ទាប់ពីមនុស្សជាង ១,៤លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ទៅកាន់ទីជម្រកបណ្តោះអាសន្នក្រោមការទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែល។

ទីភ្នាក់ងារផ្តល់ជំនួយជាច្រើនបានព្រមានម្តងហើយម្តងទៀត អំពីវិបត្តិសុខភាពនៅក្នុងតំបន់ហ៊ុមព័ទ្ធដ៏តូចចង្អៀតរបស់ប៉ាឡេស្ទីនមួយនេះ ក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល ដែលបានកាត់ផ្តាច់អគ្គិសនី ទឹកស្អាត និងប្រេងឥន្ធនៈ ដោយមានតែក្បួនរថយន្តជំនួយតូចៗសម្រាប់ស្បៀងអាហារ និងឳសថរបស់អង្គការសហប្រជាជាតិចូលប៉ុណ្ណោះ។

ក្រុមអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត ៥.៨០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២០០នាក់មក។

ដោយសារមន្ទីរពេទ្យទាំងអស់ ជិតអស់ប្រេងឥន្ធនៈដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនភ្លើងរបស់ពួកគេ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា ឧបករណ៍សំខាន់ៗ ដូចជាឧបករណ៍កម្ដៅខ្លួនសម្រាប់ទារកទើបនឹងកើត អាចជួបហានិភ័យនៃការឈប់ដំណើរការ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៤០កន្លែង បានផ្អាកប្រតិបត្តិការនៅពេលដែលការទម្លាក់គ្រាប់បែក និងការផ្លាស់ទីលំនៅកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាលក្នុងតំបន់មួយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm