មនុស្សម្នាក់ស្លាប់និងនាវិក៤នាក់បាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញបុកគ្នានៅសមុទ្រខាងជើង ប្រទេសអាល្លឺម៉ង់

2023/10/25 06:17:43 pm        116

អាជ្ញាធរសង្គ្រោះបន្ទាន់ដែនសមុទ្រ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកនាវិកម្នាក់ស្លាប់ និង៤នាក់កំពុងបាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញ២គ្រឿង បានបុកគ្នានៅសមុទ្រខាងជើង នៅឆ្នេរប្រទេសអាល្លឺម៉ង់។

អាជ្ញាធរនិយាយថា សាកសពត្រូវបានរកឃើញ រួមជាមួយសមាជិកនាវិកដែលជួយសង្គ្រោះចំនួន២នាក់។ នាវា Verity ទីបញ្ជាការភាគកណ្តាលទទួលបន្ទុកការសង្គ្រោះបន្ទាន់ដែនសមុទ្រ បាននិយាយថា នាវាដែលលិចនេះ បានធ្វើដំណើរពីទីក្រុង Bremen របស់អាល្លឺម៉ង់ ទៅកាន់ទីក្រុង Immingham នៅអង់គ្លេស មានសមាជិកនាវិក៧នាក់នៅលើនាវា។ រីឯនាវា Polesie កំពុងបើកបរពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ទៅកាន់ទីក្រុង La Coruna ក្នុងប្រទេសអេស្ប៉ាញ។

អ្នកនាំពាក្យបាននិយាយអំឡុងសន្និសីទសារព័ត៌មានថា សមាជិកនាវិក ដែលបាត់ខ្លួន អាចមានជីវិតរស់នៅ និងកំពុងស្ថិតនៅខាងក្នុងនាវានៅបាតសមុទ្រ ខណៈក្រុមអ្នកមុជទឹកមួយក្រុមកំពុងស្វែងរកសញ្ញាជីវិត។

អ្នកនាំពាក្យនិយាយថា នាវា Verity មានផ្ទុកដែកថែប និប្រេងម៉ាស៊ូត១.៣០០ម៉ែត្រត្រីគុណនៅលើនាវា។ នាវាទាំងពីរគ្រឿង បានបុកគ្នានៅចម្ងាយប្រហែល ២២គីឡូម៉ែត្រ ភាគនិរតីប្រជុំកោះ Heligoland ប្រទេសអាល្លឺម៉ង់។ ទីបញ្ជាការកណ្តាល បាននិយាយថា នាវា Polesie មានមនុស្ស២២នាក់នៅលើនោះ ប៉ុន្តែគ្មាននណាម្នាក់រងរបួសនោះទេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm