អង្គការអភិរក្សសត្វព្រៃប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រា នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង

2023/10/25 09:39:14 pm        203

ភ្នំពេញ ៖ បក្សីត្រយងចំពុះស្លាបព្រា (Platalea leucorodia) ត្រូវបានក្រុមអង្កេតតាមដានជីវចម្រុះប្រចាំតំបន់ទន្លេសាប នៃអង្គការ WCS ប្រទះឃើញ នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ដែលជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាប ទន្លេសាបខាងជើង កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ ។ 

ការប្រទះឃើញវត្តមានសត្វបក្សីប្រភេទនេះ គឺជាករណីកម្រ ខណៈកំណត់ត្រាទីមួយត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាពអាងត្រពាំងថ្មក្នុងឆ្នាំ ២០០៣ កំណត់ត្រាទីពីរនៅតំបន់រ៉ាមសារព្រែកទាល់ក្នុងឆ្នាំ ២០០៤ របាយការណ៍មួយទៀតត្រូវបានកត់ត្រានៅឆ្នាំ ២០០៥ ហើយកំណត់ត្រាទី៤ គឺនៅក្បែតំបន់ភ្នំក្រោម ក្រុងសៀមរាបក្នុងឆ្នាំ ២០១២ និងលើកទី៥ នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម នៅឆ្នាំ២០១៥។ ការប្រទះឃើញពេល នេះជាលើកទី៦ហើយដែល ក្រុមអ្នកអភិរក្សបានប្រទះឃើញនិងកត់ត្រា។ 

លោក ស៊ុម ភារុណ ប្រធានកម្មវិធី អង្គការ WCS ប្រចាំតំបន់ទេសភាពទំនាបទន្លេសាប បានឱ្យដឹងថា៖ «តាមរយៈគម្រោងទន្លេសាបដែលគាំទ្រដោយសហភាពអ៊ឺរ៉ុប និងមូលនិធិ Margaret A. Cargill Philanthropies ក្រុមការងារតាមដានជីវចម្រុះមូលដ្ឋាន បានបញ្ជាក់អំពីវត្តមាននៃសត្វត្រយងចំពុះស្លាបព្រានេះ អាចជាការវិលត្រឡប់មកកាន់ទីជម្រករកចំណីនៅតំបន់ដីសើមជុំវិញបឹងទន្លេសាប និងតំបន់ដីសណ្ដទន្លេមេគង្គក្រោម ការកត់ត្រាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥ មក»។ 

លោកបន្តថា៖ «ទោះយ៉ាងណាក៏ដោយ ដោយសារភាពកម្រ ឱកាសនៃការប្រទះឃើញប្រភេទសត្វនេះគឺនៅមានកម្រិតទាប។ បញ្ហាប្រឈមមួយទៀតគឺថា សត្វនេះតែងតែស្វែងរកចំណីរបស់វាជាមួយនឹងប្រភេទសត្វផ្សេងទៀតដូចជា រនៀលពណ៌ (Mycteria leucocephala) និង និងត្រយងខ្លួនស (Threskiornis melanocéphalus) ជាដើម ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមនៅវាលក្នុងការអង្កេត និងការកំណត់អត្តសញ្ញាណ»។ 

សត្វត្រយងចំពុះស្លាបព្រា ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទរងគ្រោះតិចតួចបំផុត ប៉ុន្តែវាកម្រមានណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភេទសត្វនេះមានវត្តច្រើននៅក្នុងទ្វីបអឺរ៉ុប អាហ្រ្វិក និងអាស៊ី ហើយជាធម្មតាធ្វើទេសន្តរប្រវេសន៍ទៅកាន់តំបន់ដីសើម នៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។ ការមើលឃើញនេះបង្ហាញពីភាពសម្បូរបែបនៃឋានប្រព័ន្ធដ៏អស្ចារ្យនៃទីជម្រកតំបន់ដីសើមទឹកសាប និងការប្តេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សតំបន់ដីសើមទាំងនេះសម្រាប់សត្វស្លាបទឹកធំៗ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សទីជម្រកនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះ និងសហគមន៍៕ ដោយ ៖ សុជាតា

ប្រភពរូបភាព ៖ អង្គការ WCS

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        59
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm