​​សន្និសីទ «បច្ចុប្បន្នភាពនវានុវត្ថន៍ ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា» ជួយលើកម្ពស់ការស្រាវជ្រាវរបស់និស្សិត

2023/10/25 10:26:47 pm        476

ភ្នំពេញ ៖ ៖វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំបើកសន្និសីទវិទ្យាសាស្រ្តស្តីពី «បច្ចុប្បន្នភាពនវានុវត្ថន៍ ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា» ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យស្រាវជ្រាវ និងពង្រឹងសមត្ថភាពស្រាវជ្រាវរបស់និស្សិត អ្នកបច្ចេកទេស អ្នកជំនាញ និងអ្នកស្រាវជ្រាវ។ ។

​ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឲ្យដឹងថា សន្និសីទវិទ្យាសាស្រ្តនេះ ជាព្រឹត្តិការណ៍លើកទី២ដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដោយអនុវត្តស្របតាមគោលនយោបាយ និងជាជ្រុងមួយនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ 

ឯកឧត្តមថ្លែងថា សន្និសីទវិទ្យាសាស្រ្តនេះនឹងផ្តល់ឱកាសសម្រាប់អ្នកជំនាញឯកទេស អ្នកវិទ្យាសាស្រ្ត អ្នកសិក្សាស្រាវជ្រាវ វិស្វករ និស្សិត រួមទាំងអ្នកពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម ដើម្បីពិនិត្យមើលការវិវឌ្ឍថ្មីៗ ក្នុងវិស័យដែលទាក់ទង នឹងវិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រនិក វិស្វកម្មមេកានិក វិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្ម ព្រមទំាងបច្ចេកវិទ្យាថ្មីៗ។

សូមជម្រាបថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានអាណាព្យាបាលបច្ចេកទេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្តម្ភធនដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នវិទ្យាស្ថាន បានបណ្តុះបណ្តាលធនធានមនុស្សមានរយៈពេល១៧ ឆ្នាំ ក្នុងនោះមាននិស្សិតចំនួន ៩៥៤៩ នាក់ បានបញ្ចប់ការសិក្សានៅទីនេះ និងក្លាយជាធនធានមនុស្សបម្រើការងារតាមស្ថាបន័រដ្ឋ និងឯកជន ក្លាយជាកម្លាំងចលករដ៏ពិសេសរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា៕  ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm