ផ្សារមូលបត្រកម្ពុជារំពឹងថា ឆ្នាំ២០២៤ ការស្នើសុំបើកគណនីជួញដូរភាគហ៊ុន នឹងកើនពី ៣ទៅ៥ម៉ឺនគណនី

2023/10/25 11:09:40 pm        111

ភ្នំពេញ ៖ ឯកឧត្តមអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកឡើងថា ដោយសារការកើនឡើងសន្ទុះនៃចំនួនវិនិយោគិនប្រមាណ ៤០% (ប្រមាណ ១,៣ម៉ឺនគណនី) ហើយនឹងរំពឹងថា ការស្នើសុំបើកគណនីដើម្បីធ្វើការជួញដូរភាគហ៊ុន អាចនឹងកើនឡើងបន្ថែមទៀតប្រមាណ១០០% (ប្រមាណ ៣ទៅ៥ម៉ឺនគណនី) នៅឆ្នាំ២០២៤ខាងមុខ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ។

​ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពី តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិន និងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលានេះ បានមានប្រសាសន៍ឲ្យដឹងថា ចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ យើងនឹងទទួលបានវិនិយោគិនថ្មីសរុបប្រមាណ ១៣ ០០០នាក់ ប៉ុន្តែនៅឆ្នាំ២០២៤ យើងរំពឹងថា នឹងទទួលបានវិនិយោគិនថ្មីកើនឡើងបន្ថែមទៀត បន្ទាប់ពីវិនិយោគិនអាចបើកគណនីតាមអនឡាញបានដោយងាយស្រួល។ ឯកឧត្តម បានបន្តថា ការកើនឡើងនូវចំនួនវិនិយោគិនដ៏ច្រើននេះ នឹងតម្រូវឱ្យទីផ្សារមូលបត្រកម្ពុជា ត្រៀមខ្លួនឱ្យបានល្អក្នុងការទទួលពួកគាត់។ 

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ការបើកគណនីជួញដូរមូលបត្រតាមអនឡាញ ដែលគ្រោងនឹងប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមលើកឡើងថា តាមរយៈបរិបទនិន្នាការថ្មីនេះ វិស័យមូលបត្រនៅកម្ពុជា ក៏បានធ្វើទំនើបកម្ម តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ការជួញដូរតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល CSX Trade ការផ្ទេរប្រាក់តាម Mobile App ជាដើម ហើយឆាប់ៗនេះ យើងនឹងមានប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងស្តីពី តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិន និងប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ រវាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅថ្ងៃនេះ នឹងបង្កើតឱ្យមានការបើកគណនីជួញដូរបានភ្លាមៗ ពិសេស គឺការបើកគណនីជួញដូរតាមអនឡាញ។ ការតភ្ជាប់នេះ បានបង្កើតនូវភាពពេញលេញនូវការបង្កើតប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដោយវិនិយោគិនអាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីក្នុងប្រព័ន្ធតែមួយបានឆាប់រហ័ស។ វិនិយោគិន នឹងទទួលបានគណនីជួញដូរមូលបត្របានដោយភ្លាមៗ និងមានប្រសិទ្ធិភាពខ្ពស់។ បន្ទាប់ពីបានគណនី វិនិយោគិនអាចដាក់ប្រាក់ចូលគណនីជួញដូរ និងចាប់ផ្តើមវិនិយោគបានភ្លាមៗតែម្តង៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm