អាជ្ញាធរខណ្ឌចំការមន រៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង »

2023/10/25 11:13:22 pm        77

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌចំការមន ដោយមានការចូលរួមពីកម្លាំងអាជ្ញាធរចម្រុះ លោកគ្រូ អ្នក គ្រូ , និងប្អូនៗជាសិស្សានុសិស្ស ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្រុមយុវជនកាយិរិទ្ធិ, ផ្សារ ទាំង ០២, បុគ្គលិកក្រុម ហ៊ុន ស៉ីន ទ្រី ,  សន្តិសុខកោះពេជ្រ និងមន្ត្រី ពាក់ព័ន្ធ សរុប ប្រមាណ ២២៨នាក់ បានរៀបចំទិវាទេសចរណ៍ពិភពលោក លេីក ទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ។ 

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹងនូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើប្រធានបទ « ទេសចរណ៍ និងការវិនិយោគបៃតង » ដែលសុទ្ធសឹងជាអនុសាសន៍ដល់ខ្ពង់ខ្ពស់ និងផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេសជាតិទាំងមូល លើការបន្តកែប្រែមុខមាត់ប្រទេស ឈានទៅរកការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ជាតិ ឱ្យកាន់តែខ្លាំងក្លា និងកើនឡើងជាលំដាប់ ។ 

លោកអភិបាល បានបន្តថា ទិវាទេសចរណ៍ពិភពលោកនេះ គឺយុទ្ធនាការសំខាន់សម្រាប់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានកាតព្វកិច្ចត្រូវចុះសម្អាតបរិស្ថានអនាម័យក្នុងសង្គមឱ្យបានល្អប្រសើរ ប្រកបដោយសោភ័ណ្ឌភាព ដើម្បីប្រែក្លាយមុខមាត់ប្រទេសជាតិ ឱ្យក្លាយទៅជាទីក្រុងបៃតង ។ 

ប្អូនៗ ជាក្រុមយុវជនស្ម័គ្រចិត្ត ក៏បានបង្ហាញអារម្មណ៍រីករាយពេលបានចូលរួមជាមួយក្រុមអាជ្ញាធរ ក្នុងសកម្មភាព រួមគ្នាសម្អាតបរិស្ថានអនាម័យសង្គមជាតិ ដោយពួកគាត់បានលើកឡើងថា ការសម្អាតបរិស្ថាន គឺត្រូវផ្តើមចេញពីការចូលរួមពីពលរដ្ឋគ្រប់ៗគ្នា និងគ្រប់ស្រទាប់វណ្ណះ មិនអាចត្រូវពឹងផ្អែកតែលើក្រុមអាជ្ញាធរចុះរៀបចំតែមួយមុខ គឺមិនគ្រប់គ្រាន់ឡើយ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការរៀបចំទិវាទេសចរណ៍ពិភពលោក រដ្ឋបាលខណ្ឌបានចែកចេញជា ០៣ក្រុម រួម មាន ៖  ក្រុមទី១ ខាង ក្នុង ទីក្រុងកោះពេជ្រ តាមមាត់ទន្លបាសាក់ សង្កាត់ ទន្លេបាសាក់។ ក្រុមទី២ តាមបណ្តោយផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់។ និងក្រុមទី៣ នៅតាមបណ្តោយមុខរដ្ឋសភា សង្កាត់ ទន្លេបាសាក់។ ចំពោះបរិមាណ សំរាម រឹងដែលរេីសបានសរុបចំនួន ប្រមាណ ១២៤គីឡូក្រាម  ធៀប ឆ្នាំ មុន បរិមាបរិមាណសំរាមដែលរេីសបានតិចជាងឆ្នាំមុន៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm