មនុស្សរាប់លាននាក់ត្រូវបានជំរុញឲ្យជម្លៀសខ្លួន ខណៈបង់ក្លាដែសត្រៀមទប់ទល់ព្យុះស៊ីក្លូន Hamoon

2023/10/25 11:59:37 pm        420

ប្រទេសបង់ក្លាដែស បានចាប់ផ្តើមជម្លៀសពលរដ្ឋរាប់លាននាក់ ខណៈព្យុះស៊ីក្លូន Hamoon ដ៏គ្រោះថ្នាក់ កំពុងខិតមកជិតប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។ ក្រសួងឧតុនិយមប្រទេសបង់ក្លាដែស ដែលបានចេញការប្រកាសពីអាកាសធាតុពិសេស បាននិយាយថា ស្ថិតនៅក្រោមឥទ្ធិពលរបស់ព្យុះស៊ីក្លូន អាកាសធាតុព្យុះ អាចប៉ះពាល់នៅជ្រោយភាគខាងជើង ដែលប្រសព្វគ្នាជាមួយតំបន់ឆ្នេរនៅប្រទេសបង់ក្លាដែស និងកំពង់ផែសមុទ្រ។ 

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ របស់គណៈកម្មការអនុវត្តកម្មវិធីការត្រៀមទប់ទល់ព្យុះស៊ីក្លូន នៅក្នុងទីក្រុង Dhaka រដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយសង្គ្រោះបន្ទាន់ របស់ប្រទេសបង់ក្លាដែស លោក Md Enamur Rahman បាននិយាយថា កិច្ចប្រជុំបានសម្រេចថា នឹងត្រូវជម្លៀសពលរដ្ឋនៅក្នុងតំបន់ដែលងាយរងគ្រោះ ទៅកាន់ទីជម្រកនានា នៅពេលសញ្ញាគ្រោះថ្នាក់ទី៧ ត្រូវបានចេញ។

លោក Rahman និយាយថា មនុស្សយ៉ាងហោចណាស់ ១,៥ លាននាក់ មកពីស្រុកដែលងាយរងគ្រោះបំផុតចំនួន១០ នឹងត្រូវជម្លៀសទៅកាន់ទីជម្រក។

សមាជិកមកពី កងទ័ពជើងទឹក ឆ្មាំល្បាតឆ្នេរ នគរបាល អង្គការស្ម័គ្រចិត្ត និងគណបក្សនយោបាយរបស់ប្រទេសបង់ក្លាដែស កំពុងជួយគាំទ្រ កិច្ចប្រឹងប្រែងជម្លៀសដ៏ធំនេះ។

ការរាយការណ៍តាមទូរទស្សន៍ បាននិយាយថា ស្រុកជាច្រើននៅតំបន់ឆ្នេរភាគអាគ្នេយ៍ និងភាគខាងត្បូង បានជួបប្រទះព្យុះធូលី ចាប់តាំងពីព្រឹកថ្ងៃអង្គារ ខណៈព្យុះស៊ីក្លូនកំពុងខិតជិតមកដល់។

រដ្ឋមន្ត្រី គ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយសង្គ្រោះបន្ទាន់ប្រទេសបង់ក្លាដែស លោក Kamrul Hasan បន្ទាប់ពីកិច្ចប្រជុំនៅក្រសួងកាលពីថ្ងៃអង្គារ បាននិយាយថា ក្រុមមន្ត្រី បានត្រៀមទប់ទល់អស់ពីសមត្ថភាព ដើម្បីដោះស្រាយការបំផ្លាញដោយព្យុះស៊ីក្លូន។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm