ដងផ្លូវគ្មានមនុស្សដើរ និងតំបន់ឆ្នេរត្រូវបានគេទុកចោលនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល

2023/10/26 12:05:15 am        411

រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញផ្លូវថ្នល់គ្មានមនុស្សដើរ ហើយតំបន់ឆ្នេរត្រូវបានគេទុកចោលនៅតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលនាថ្ងៃពុធនេះ ។

យោធាអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេលើតំបន់ភាគខាងត្បូងហ្គាហ្សា កាលពីយប់កន្លងទៅ ក្រោយថ្ងៃស្លាប់មនុស្សច្រើនបំផុតសម្រាប់ជនប៉ាឡេស្ទីន ចាប់តាំងពីជម្លោះបានផ្ទុះឡើង ស្របពេលដែលក្រុមមេដឹកនាំពិភពលោក បានអំពាវនាវឲ្យបញ្ឈប់សង្រ្គាម ដើម្បីអនុញ្ញាតឲ្យជំនួយចូលទៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ ។

ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ជនប៉ាឡេស្ទីនសរុប ៧០៤នាក់ ដែលរួមទាំងកុមារ ៣០៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារម្សិលមិញ គឺជាចំនួនមនុស្សស្លាប់សរុប ដែលការិយាល័យទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ និយាយថា គឺជាចំនួនមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីរយៈពេលជិត ៣សប្តាហ៍មុន ។

អ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្គាហ្សា ក្រោយក្រុមជីវពលហាម៉ាស់ វាយប្រហារទីក្រុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់ ។

ដោយឡែក ស៊ីរ៉ែនព្រមានពីគ្រាប់រ៉ុក្កែតបានបន្លឺឡើងនៅទីក្រុងតែល អាវីវ របស់ប្រទេសអ៊ីស្រាអែល ខណៈដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែបន្ត រយៈពេល ១៧ថ្ងៃក្រោយចាប់ផ្តើមជម្លោះ ។

យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ស៊ីរ៉ែន បានបន្លឺឡើងនៅតាមទីក្រុងជាច្រើនទៀតផងដែរ នៅភាគកណ្តាលអ៊ីស្រាអែល ។ រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញការបាញ់ស្កាត់របស់ប្រព័ន្ធការពារដែនអាកាស Iron Dome ហើយនិងការផ្ទុះ ពេលដែលស៊ីរ៉ែន បន្លឺឡើង ។ មកទល់នឹងពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីការខូងខាត ឬគ្រោះថ្នាក់នោះទេ ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm