រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ឲ្យប្រើប្រាស់ផ្លូវការតំណភ្ជាប់ផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញនៅខែវិច្ឆិកា

2023/10/26 01:32:34 am        91

ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជួយបង្កើនប្រសិទ្ធភាពវិនិយោគិន ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជា។

​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងក្នុង

ពិធីចុះកិច្ចព្រមព្រៀងស្ដីពី“តំណភ្ជាប់ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ កាលពីព្រឹកថ្ងៃទី២៥ ខែតុលានេះថា ប្រព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់សាធារណជនទាំងក្នុង និងក្រៅស្រុកទាំងអស់ ដែលមានបំណងជួញដូរមូលបត្រនៅកម្ពុជា ទទួលបានលេខអត្តសញ្ញាណវិនិយោគិនស្របជាមួយនឹងលេខគណនីជួញដូរមូលបត្រក្នុងពេលតែមយយភ្លាម និងចំណាយពេលអប្បបរមា។

 លោកលើកឡើងបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតតឹ្រមត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនវិនិយោគិននៅក្នុងវិស័យមូលបត្របានកើនឡើងប្រមាណ ៦០% ធៀបនឹងរយៈពេលមុនពេលដាក់ឲ្យដំណើរការទីផ្សារពាក់កណ្តាលបច្ចេកវិទ្យា។ ការកើនឡើងនេះ បានមកពីការរួមចំណែកជាពិសេសផ្សារមូលបត្រ និងក្រុមហ៊ុនមូលបត្រទាំងអស់ដែលបានបង្កើតឲ្យមានវគ្គបណ្តុះបណ្តាល សិក្ខាសាលា កម្មវិធីពិព័រណ៍ និងការផ្សព្វផ្សាយនានាដែលបានជំរុញឲ្យវិនិយោគិនចូលរួមក្នុងទីផ្សារមូលបត្រនៅកម្ពុជាកាន់តែច្រើន។

លោក អ៊ីវ រ៉ាណារិទ្ធិ ប្រធានសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា យល់ឃើញថា នេះជាជំហានថ្មីមួយ ដែលពិតជាមានសារៈសំខាន់ណាស់ក្នុងការបំពេញទីផ្សារមូលបត្រកម្ពុជា ខណៈដែលកន្លងមក បញ្ហាដ៏លំបាកគឺការបើកគណនី ដោយសារយើងមានដំណាក់កាលច្រើន និងភាពស្មុគស្មាញគួរសម។ លោកសង្ឃឹមថា ក្រោយដាក់ឲ្យដំណើរការផ្លូវការនូវគម្រោងតំណភ្ជាប់ខាងលើនេះ នឹងទាក់ទាញវិនិយោគិនថ្មីៗកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមក្នុងការជួញដូរភាគហ៊ុន។

 តាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ការបង្កើតនូវភាពពេញលេញនូវការបង្កើតប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ វិនិយោគិនអាចស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីក្នុងប្រព័ន្ធតែមួយបានឆាប់រហ័ស។ វិនិយោគិននឹងទទួលបានគណនីជួញដូរមូលបត្របានដោយភ្លាមៗ និងមានប្រសិទ្ធិភាពខ្ពស់។ បន្ទាប់ពីបានគណនី វិនិយោគិនអាចដាក់ប្រាក់ចូលគណនីជួញដូរ និងចាប់ផ្តើមវិនិយោគបានភ្លាមៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        47
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm