អាមេរិករកបានប្រធានសភាថ្មី ដោយបញ្ចប់ភាពជាប់គាំង នៃការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន

2023/10/26 03:32:02 pm        441

សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតជ្រើសរើសលោក ម៉ៃ ចនសុន (Mike Johnson) មក​ពី​គណបក្សសាធារណរដ្ឋ ដែលជាអ្នកអភិរក្សនិយមមានបទពិសោធន៍ដឹកនាំតិចតួច ជា​ប្រធាន​សភា​អា​មេរិកថ្មី កាលពីថ្ងៃពុធ (២៥ តុលា) ដោយបញ្ចប់ភាពជាប់គាំងរយៈពេល ៣សប្តាហ៍ ដែល​ធ្វើ​ឲ្យអង្គនីតិបញ្ញត្តិមួយនេះ មិនអាចបំពេញមុខងារជាមូលដ្ឋានណាមួយបាន។

ការបោះ​ឆ្នោត​តាមជួរគណបក្សដោយមានការគាំទ្រ ២២០សំឡេងទល់នឹង ២០៩សំឡេង បាន​ធ្វើ​ឲ្យ​លោក Johnson ទទួលជ័យជម្នះក្នុងមុខតំណែងដ៏មានឥទ្ធិពល ដែលនៅទំនេរ ចាប់​តាំង​ពី​អតីត​ប្រធាន​សភា លោក Kevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃទី៣ ខែ​តុលា ដោយសមាជិកសភាមួយចំនួនតូចនៃសមាជិកគណបក្សសាធារណរដ្ឋ របស់លោកមក។

លោក Johnson វ័យ ៥១ឆ្នាំបានថ្លែងភ្លាមៗបន្ទាប់ពីឈ្នះតំណែងប្រធានសភានេះថា «យើង​ចង់​ឱ្យ​សម្ព័ន្ធ​មិត្តរបស់យើងនៅជុំវិញពិភពលោកដឹងថា ស្ថាប័នសភាមួយនេះ កំពុងរាយ​ការណ៍​ម្តង​ទៀត​ទៅ​កាន់មូលដ្ឋានកាតព្វកិច្ចរបស់យើង»។

សកម្មភាពដំបូងរបស់ប្រធានសភាអាមេរិកថ្មីរូបនេះ គឺអំពាវនាវឱ្យ​មាន​ច្បាប់​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ៊ីស្រាអែល ដែលបានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់​ពី​ការ​សម្លាប់​ឆ្លង​ព្រំដែន និងការចាប់ជំរិតដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីដើមខែនេះ។ នៅ​ក្នុង​លិខិតទៅកាន់បណ្ដាសមាជិកសភា លោក Johnson បានប្តេជ្ញា​ជំរុញ​ច្បាប់​ចំណាយ​ហួស​កាល​កំណត់ និងធានាថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងមិនបិទដំណើរការនោះទេ នៅពេល​ដែល​ការ​ផ្តល់​មូល​និធិបច្ចុប្បន្នផុតកំណត់នៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm