ជំនាញ​កំពុង​ជួយសង្គ្រោះ​ត្រី​មេ​ពូជ ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ក្នុង​ខេត្តសៀមរាប​ កុំឱ្យ​ងាប់​បន្តទៀត​

2021/06/07 07:50:03 pm        266

សៀមរាប ៖ ​ថ្វីត្បិតតែ​ត្រី​មេ​ពូជ​ចម្រុះ នៅក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ក្នុង​ខេត្តសៀមរាប កំពុង​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាន់​ចេញពី​គ្រោះធម្មជាតិ​ទឹក​គោក​រាក់ ​ប៉ុន្តែ​កា​រ​សង្គ្រោះ​នេះ វា​អាច​ធានា​បាន​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។ លើស​១៥​ថ្ងៃ បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​ទេនោះ​ វា​ជា​គ្រោះអាសន្ន​ដ៏​ធំ ដែល​ពិបាក​នឹង​ជួយសង្គ្រោះ​បន្ត​។ ​នេះ​បើ​តាម​ការ​ឱ្យដឹងពី​អ្នកជំនាញ​។

កាលពី​ម្សិលមិញ ក្រោម​ការផ្តល់​កិច្ចសហការ​អន្តរាគមន៍​ដោយ​គ្រឿងចក្រ​មួយគ្រឿង​របស់​ក្រសួងកសិកម្ម ដែលមាន​មន្ត្រីរដ្ឋ​បាល​ជលផល​ចុះ​ផ្ទាល់​ផង​នោះ ​អាជ្ញាធរ​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប និង​សហគមន៍​បឹង​ពារាំង ​បាន​ដំណើរ​ការជីក​ប្រឡាយ​នាំ​ទឹក​ចេញពី​ស្រះ​មួយ​ចំនួន ​ទៅ​ជួយសង្គ្រោះ​បន្ទាន់​នូវ​ជីវិត​ត្រី​មេ​ពូជ​ចម្រុះ ​នៅក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ​ដែល​កំពុងស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយសារតែ​កត្តា​ធម្មជាតិ គឺ​ផ្ទៃ​បឹង​រីង​រាក់ និង​អាកាសធាតុ​ហួតហែង​។​

​លោក គង់ មង្គល ប្រធាន​សហគមន៍​បឹង​ពារាំង ​បានឱ្យដឹងថា រយៈពេល​បី​យប់​កន្លងមកហើយ ត្រី​មេ​ពូជ​ក្នុង​បឹង​ពារាំង បាន​ងាប់​ជា​បណ្តើរៗ ដោយ​ក្នុង​មួយ​យប់ៗ ​អាច​ក្នុង​ចំនួន​ប្រមាណ​ជា​៥០​ក្បាល ស្មើនឹង​ប្រហែល​ជិត​១០០​គីឡូក្រាម​។ ​ជាមួយគ្នានេះដែរ ​កាលណា​ទឹក​បឹង​រីង​រាក់​បែបនេះ ត្រី​មេ​ពូជ ដែល​ងាប់ មិន​ត្រឹមតែ​ជា​លទ្ធផល​ប្រឈម​នឹង​អាកាសធាតុ​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​វា​ក៏ត្រូវ​ប្រឈម​នឹង​ការ​យាយី​ដោយ​សត្វ​ភេរ​ផងដែរ ​ដែល​សត្វ​ភេរ​ទាំងនោះ​ មាន​ប្រមាណ​ជា​១០០​ក្បាល​នៅក្នុង​តំបន់​នេះ​។​

​លោក​ប្រធាន​សហគមន៍ ​បាន​បញ្ជាក់ថា ​នេះ​គឺជា​ការជួយ​សង្គ្រោះ​បឋម ដែល​អាច​បន្ត​ឲ្យ​ត្រី​មេ​ពូជ​ទាំងនេះ​ មាន​ដង្ហើម​រស់ក្នុង​រយៈពេល​ប្រហែលជា​១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ​ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​ទេនោះ ​វា​ជា​គ្រោះអាសន្ន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​ធ្លាប់​មាន ​សម្រាប់​ជីវិត​ត្រី​មេ​ពូជ នៃ​តំបន់​អភិរក្ស​បឹង​ពារាំង​។

លោក​ បាន​បញ្ជាក់ថា លើសពី​១៥​ថ្ងៃ​ទៅមុខ ជម្រើស​ចុងក្រោយ ​គឺ​មានតែ​ស្នើ​ទៅ​គណៈ​អភិបាលខេត្ត​សៀមរាប សុំ​រថយន្ត​ដឹក​ទឹក​ យក​មក​បញ្ចូល​ក្នុង​បឹង​នេះ ​ដែល​មធ្យោបាយ​នេះ វា​ជា​ក្តី​សង្ឃឹម​ដ៏​តិចតួច ​ដើម្បី​សង្គ្រោះ​ត្រី​មេ​ពូជ​ឆ្នាំនេះ ​និង​ជា​មេរៀន​ពិសោធន៍​សម្រាប់​ឆ្នាំ​បន្ទាប់​៕


​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm