នាយករដ្ឋមន្ត្រី៖ អាមេនីមើលឃើញថា គ្មានប្រយោជន៍ក្នុងការរក្សាមូលដ្ឋានទ័ពរុស្ស៊ី ក្នុងទឹកដីរបស់ខ្លួន

2023/10/26 05:41:21 pm        440

នាយករដ្ឋមន្ត្រីអាមេនី បានថ្លែងប្រាប់សារព័ត៌មាន Wall Street Journal (WSJ) ក្នុង​បទ​សម្ភាស​មួយ​ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសអាមេនី មើលមិនឃើញ​ប្រយោជន៍​ក្នុង​ការ​បន្ត​ទីតាំងដល់ មូលដ្ឋានយោធារុស្ស៊ី នៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីអាស៊ែរបៃហ្សង់ ដណ្តើម​យកតំបន់ជម្លោះណាហ្គ័រណូ- ការ៉ាបាក់មកគ្រប់គ្រងវិញ។

ប្រទេស​អាស៊ែរបៃហ្សង់ បានដណ្តើមយកតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលត្រូវបាន​អន្តរជាតិ​ចាត់​ទុក​ថា​ជាទឹកដីរបស់អាស៊ែរបៃហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិអាមេនី ចាប់តាំង​ពី​ការ​ដួលរលំ នៃ​សហភាពសូវៀត ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងប្រតិបត្តិការយោធាផ្លេកបន្ទោរមួយ កាលពីថ្ងៃទី២០ ខែកញ្ញា។

លោកនាយករដ្ឋមន្ត្រី នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានថ្លែងប្រាប់សារព័ត៌មាន WSJ ថា៖ «ព្រឹត្តិការណ៍ទាំងនេះ បាននាំយើងទៅរកការសម្រេចចិត្ត ដែលយើង​ត្រូវ​ធ្វើ​ពិពិធកម្ម​ទំនាក់​ទំនង​របស់យើងនៅក្នុងវិស័យសន្តិសុខ ហើយយើងកំពុងព្យាយាមធ្វើវា ឥឡូវនេះ»។

វត្ត​មានយោធារបស់រុស្ស៊ីនៅអាមេនី រួមមានបន្ទាយយោធាស្ថិតក្នុងទីតាំងចំនួនពីរ និងមូល​ដ្ឋាន​ទ័ព​អា​កាសមួយ។ ទីក្រុងម៉ូស្គូ បានមើលឃើញខ្លួនឯងជាយូរមកហើយថា ជាអ្នកធានា​សន្តិសុខ​របស់​ប្រទេសអាមេនីនៅក្នុងតំបន់កូកាសខាងត្បូង (South Caucasus) ដែលងាយ​នឹង​មាន​គ្រោះ​ថ្នាក់ ជាតំបន់ដែលឆ្លងកាត់ដោយបំពង់បង្ហូរប្រេង និងឧស្ម័ន។

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        10
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm