ប្រធាន​ក្រុម​អេ​ស្ប៉ា​ញ Sergio Busquet ឆ្លង Covid-19 មុន​ប្រកួត Euro ៨ថ្ងៃ​

2021/06/07 07:54:51 pm        141

​បាល់ទាត់៖ ​ប្រធាន​ក្រុម​ជំរើស​ជាតិ​អេ​ស្ប៉ា​ញ Sergio Busquet បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន Covid-19 ខណៈ​ព្រឹត្តិការណ៍បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប ​នឹង​ចាប់ផ្ដើម​ចុង​សប្តាហ៍​នេះ​ហើយ​មុន ៨​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ប្រកួត​ដំបូង​របស់​អេ​ស្ប៉ា​ញ​។

​​លទ្ធផល​វិជ្ជមាន​របស់​កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ​ធ្វើ​អោយ​ក្រុម​អេ​ស្ប៉ា​ញ​ទាំងមូល ​ត្រូវ​លុប​ចោល​ការ​ប្រកួត​មិត្តភាពកំដៅ​សាច់ដុំ​ចុងក្រោយ ​ទល់នឹង​លី​ទុយ​អា​នី​យប់​ស្អែក​។ ​កីឡាករ​ផ្សេងទៀត​នៅ​ក្នុង​ក្រុម​សុទ្ធតែ​តេស្ត​អវិជ្ជមាន​ទាំងអស់​តែ Sergio Busquet និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​ដាក់​អោយ​នៅ​ដាច់ដោយឡែក​។ ​ការប្រកួត​ទល់នឹង​ក្រុម​លី​ទុយ​អា​នី អេ​ស្ប៉ា​ញ​នឹង​ប្រើប្រាស់​កីឡាករ​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អេ​ស្ប៉ា​ញ​។

​​សំរាប់​អ្នកគាំទ្រ​ដែល​បាន​ជាវ​សំបុត្រ​រួចហើយ​នឹង​ត្រូវ​សង​លុយ​វិញ ហើយ​សំរាប់​អ្នក​ដែល​នៅតែ​ចង់​ទៅ​ទស្សនាការ​ប្រកួត​របស់ U21 អេ​ស្ប៉ា​ញ​នឹង​ទទួល​ការ​បញ្ចុះ​តំលៃ​ខ្លះ​មកវិញ​។ ក្រុម​អេ​ស្ប៉ា​ញ​នឹង​ចាប់ផ្ដើម Euro ២០២០ ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ស៊ុយអែត​នៅ​ទីក្រុង Seville ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ មុន​បន្ត​ជួប​ប៉ូឡូញ​ថ្ងៃ​ទី​១៩ និង​ចុងក្រោយ​ជួប​ស្លូ​វ៉ា​គី​ថ្ងៃ​ទី​២៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        130
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        143
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm