អ្នកជំនាញ ណែនាំឱ្យបញ្ជូនកុមារអូទីស្សឹម​មកទទួលការអប់រំ​ពិសេសឱ្យលឿនបំផុតត្រឹមអាយុ ៣ឆ្នាំ

2023/10/26 07:28:28 pm        953

រាល់អាណាព្យាបាល ដែលមានកូនកើតបញ្ហា អូទីស្សឹម ត្រូវតែ​បញ្ជូន​ពួក​គេ​មក​សាលា​រៀន​អប់រំ​ពិសេស​ឱ្យ​បាន​លឿនបំផុត ខណៈកុមារអាយុ៣ឆ្នាំ ជាអាយុដែលអាច​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ទៅ​រកភាពប្រសើរបានលឿន។ នេះបើតាមការ​ណែនាំ​របស់​នាយក​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ។

លោក ចាន់ សារិន ជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ លើកឡើងថាអា ណាព្យាបាល គឺ​មាន​ភាពចាំបាច់ ត្រូវតាមដានស្ថានភាពកូន នៅចន្លោះ ២៤ខែ ទៅ៣៦ខែ ករណី​សង្ស័យ​កើត​អូទីស្សឹម​។ ការតាមដានដោយផ្អែកលើ រោគសញ្ញាព្រមានចំនួន ៧ និងរោគសញ្ញាធំៗចំនួន ៣ គឺ វិបត្តិ​ទំនាក់ទំនងសង្គម វិបត្តិភាសា និងវិបត្តអាកប្បកិរិយា។ លោកថា ករណី​រក​ឃើញ​សញ្ញា​ទាំង​នេះ អាណាព្យាបាលត្រូវនាំកូនទៅពិនិត្យជាមួយ គ្រូពេទ្យជំនាញលើបញ្ហា អូទីស្សឹម និ​ង​ត្រូវ​បញ្ជូន​កុមារអូទីស្សឹម នោះមកចូលសាលារៀនអប់រំពិសេសឱ្យបានលឿនបំផុត។ អាយុ​ដែល​ល្អ​បំផុត​ នោះគឺអាយុ ៣ឆ្នាំ ជាអាយុដែលអាចជួយឱ្យកុមារនោះមានភាពប្រសើរ បានឆាប់រហ័ស។

លោកបន្តថា ការបញ្ជូនកូនទៅសាលារៀននេះ គឺពុំមែនសំដៅលើសាលារៀនទូទៅ ដូច​កុមារ​ធម្មតា​នោះ​ទេ។ សាលារៀនគឺសំដៅលើ សាលារៀនអប់រំ​ពិសេស​ដែល​មាន​កម្ម​វិធី​អប់រំ​ពិសេស​សម្រាប់​កុមារ អូទីស្សឹម។ ជាក់ស្ដែងបច្ចុប្បន្ន វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាសាលារៀន​រដ្ឋ​តែ​មួយ​ប៉ុណ្ណោះ ដែលផ្ដល់ការសិក្សាសម្រាប់កុមារអូទីស្សឹម។ បច្ចុប្បន្ន មានកុមារអូទីស្សឹមជាង ២០០​នាក់​កំពុងសិក្សា និងមានកុមារអូទីស្សឹមជិត ២០០នាក់ កំពុងរង់ចាំការចូលសិក្សាផងដែរ។ ការ​រង់ចាំដោយសារ បញ្ហាខ្វះបន្ទប់សិក្សា និងខ្វគ្រូជំនាញ។ នេះជាការបញ្ជាក់ថែម របស់​លោក​នាយក​។

សម្រាប់ការបង្រៀន កុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ គឺមាន​ការ​កំណត់​ស្តង់ដា​ចំនួន​សិស្ស​ច្បាស់លាស់សម្រាប់ការបង្រៀនថ្នាក់នីមួយៗ។ លោកនាយកលើកឡើងថា ផ្អែកលើ​ក្រសួង​អប់រំ យុវជន និងកីឡា ចំនួនសិស្សអាចមានភាពជាក់ស្ដែងតាមស្ថានភាពរបស់សិស្ស ដោយ​មួយ​ថ្នាក់រៀនយ៉ាងច្រើនបំផុតគឺសិស្សចំនួន ១០នាក់ ក្រោមការគ្រប់​គ្រង​ទទួល​ខុស​ត្រូវ​របស់គ្រូបង្រៀនចំនួន ២នាក់។ បច្ចុប្បន្នសាលា ក៏មានថ្នាក់ខ្លះបង្រៀនសិស្សតែ ២នាក់ និង​មាន​ថ្នាក់​អន្តរគមន៍បន្ទាន់ ដែលមួយថ្នាក់មានសិស្សតែ មួយនាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm