នាយឧត្តមសេនីយ៍ ទៀ សីហា៖រាជរដ្ឋាភិបាលប្រកាន់ជំហរម៉ឺងម៉ាត់មិនឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីកម្ពុជាឡើយ

2023/10/26 07:54:26 pm        393

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាត​ឲ្យ​មានមូលដ្ឋានកងទ័ពបរទេសលើ ​ទឹកដីកម្ពុជានោះឡើយ ​ហើយមួយវិញទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឆាំងដាច់ខាតផងដែរចំពោះការប្រើប្រាស់ ឬការ​គម្រាម​ប្រើប្រាស់កម្លាំង​ក្នុងការ​ទំនាក់ទំនង​អន្តរជាតិនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួប១៥ឆ្នាំ ​នៃថ្ងៃបង្កើតអគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេសរបស់ក្រសួងការពារជាតិ ​នាព្រឹកថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៣នេះ នាយឧត្តម សេនីយ៍ ទៀ សីហា បានបញ្ជាក់ថា« រាជរដ្ឋាភិបាលបានប្តេជ្ញា​បន្តអនុវត្តនយោបាយការបរទេស​ឯករាជ្យ ​ដោយផ្អែកលើច្បាប់អន្តរជាតិ ​និងគោរពដាច់ខាតនូវអធិបតេយ្យ បូរណភាពទឹកដី និង​ឯករាជ្យរបស់រដ្ឋជា សមាជិក អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍​ដែលទទួលស្គាល់ជាសកល និងប្រកាន់គោលការណ៍មិនគាំទ្រការប្រើប្រាស់ ឬការគម្រាមប្រើប្រាស់​កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការឈ្លានពាន​ប្រឆាំងរដ្ឋឯករាជ្យ ការបំបែករដ្ឋការកាត់យកទឹកដី​ពីរដ្ឋធិបតេយ្យ និងការ​ជ្រៀងជ្រែក​កិច្ចការផ្ទៃ ​ក្នុងនៃប្រទេសដទៃ ព្រមទាំងបន្តប្រកាន់ជំហរម៉ឺងម៉ាត់​មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ព​បរទេសនៅលើ ​ទឹកដីកម្ពុជានោះឡើយ»។

នាយឧត្តសេនីយ៍ បាន​បញ្ជាក់​បន្ថែមទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា​ ប្រកាន់​គោលការណ៍​អព្យាក្រឹត្យ​អចិន្ត្រៃយ៍​មិនចូលបក្សសម្ព័ន្ធ ​និង​អនុវត្តការទូត​ទន់ភ្លន់ ​ប៉ុន្តែ​ម៉ឺងម៉ាត់ ​បត់បែន​ និង​ថ្លឹងថ្លែង​ ស្របតាម ​ការ​ផ្លាស់ប្តូរ​ផ្នែកយុទ្ធសាស្រ្តភូមិសាស្រ្ត​នយោបាយ ​ក្នុង​តំបន់ ​និង​សកលោក ដោយ​តម្កល់​ផលប្រយោជន៍ ​ស្នូល​របស់ជាតិជាចម្បង​ ក្នុងការ​អនុវត្តគោលនយោបាយ​ការបរទេស​រួមចំណែក​ការពារ​អធិបតេយ្យជាតិ​ និងបូរណភាពទឹកដី​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់​លើកកម្ពស់ជីវភាពប្រជាជន ​និងលើកកម្ពស់ កិត្យានុភាព ​និងឧត្តមភាពជាតិទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ​លើកកម្ពស់ទំនាក់ទំនងល្អជា ​មួយប្រទេសជិតខាង ​ដើម្បីសម្រេចចក្ខុវិស័យ​ប្រែក្លាយព្រំដែនទៅជាតំបន់សសន្តិភាព ស្ថិរភាព ​និងរីកចម្រើន ​ទន្ទឹមនឹងការបន្តពង្រឹង និង​ពង្រីកទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្រ្តនានាទាំងក្នុង ​និងក្រៅតំបន់ជាដើម។

នៅក្នុងកមុ្មវិធីនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានបញ្ជាក់ផងដែរថា ​រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភានេះ ​ក៏បានដាក់ចេញកម្មវិធីយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ក្នុងនោះវិស័យ ​ការបរទេសបានកំណត់ច្បាស់នូវគោលដៅយុទ្ធសាស្រ្ត គឺបន្តពង្រឹងអនុវត្ត​នយោបាយ​ការបរទេសឯករាជ្យ ​ផ្អែកលើច្បាប់ ​ក្នុងកិច្ចការពារ និងជំរុញបង្កើនផលប្រយោជន៍ស្នូល​របស់ជាតិ ការកសាងមិត្តភាព, កិច្ចស ហប្រតិបត្តិការប្រសើរជាមួយប្រទេសទាំងអស់នៅលើពិភព​លោក ​និងអង្គការអន្តរជាតិនានា ព្រមទាំងការ ​ចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ​និងសកលលោក ស្របតាមអភិក្រម«រក្សាចាស់ បង្កើតថ្មី»៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm