អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រៀម​ចាក់​វ៉ាក់សាំង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​ និង​កំពង់ស្ពឺ

2021/06/07 08:06:24 pm        251

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ គ្រោង​នឹង​ចាប់​ផ្តើម​ដំណើ​រ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំឃាំង​នៅតាម​ពន្ធនាគារ​ដែល​កំពុង​ប្រឈម​ នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ខ្ពស់ ​ដូចជា​នៅ​ខេត្តកណ្តាល​ និង​ខេត្តកំពង់ស្ពឺ​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួងមហាផ្ទៃ​លោក នុត សវ​នា ប្រាប់​ទូរទស្សន៍​BTV នៅថ្ងៃនេះ​ថា ក្រសួងសុខាភិបាល ​បានផ្តល់​វ៉ាក់សាំង​ AstraZeneca ចំនួន ៦ ពាន់​ដូ​ស​ដល់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​សម្រាប់​ចាក់​ជូន​ដល់​អ្នក​កំពុង​ជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​ដែល​កំពុង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ ដូចជា​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​នៅ​ខេត្តកណ្តាល​ និង​ពន្ធនាគារ​នៅ​ខេត្តកំពង់ស្ពឺ ជាដើម​។

បើ​តាម​អ្នកនាំពាក្យ​ដដែល សម្រាប់​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់​ដែរនោះ ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក​ជាប់ឃុំ​នូវ​ដូ​ស​ទី ១ រួចហើយ ​ដោយ​នៅពេលនេះ ​កំពុងតែ​ដំណើរការ​ចាក់​ដូ​ស​ទី ២​។

ជាមួយគ្នានេះ លោក នុត សវ​នា នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ទិន្នន័យ​ច្បាស់​នៃ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ​ដែល​ឆ្លង​ជំងឺ​កូ​វីដ-១៩ ​នៅ​ទូទាំង​ប្រទេស​បាន​នោះទេ​ តែ​យ៉ាងណា​លោក ​អះអាងថា ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​នៅ​ពន្ធនាគារ​មកដល់ពេលនេះ ​មានការ​ថមថយ​ខ្លាំង​ និង​អាច​គ្រប់គ្រង​បាន​៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        75
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        60
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm