កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ​ រៃអង្គាស​ថវិកា​១​ពាន់​លាន​រៀល​ ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ

2021/04/27 09:59:58 am        31

សៀមរាប ៖ ​ក្រុមយុវជន​សាយ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​អភិបាលខេត្ដ ក្រុង សប្បុរសជន លោក​ឧក ញ៉ា ទៀ វិចិត្រ ​ប្រធាន​ក្រុម​កង់​មនុស្សធម៌​ខេត្ដ​ព្រះសីហនុ ​និង​តំណាង​សាខាសមាគម​ចលនា​យុវជនកម្ពុជា (​ក្រុម​១៥៧) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(​សស​យក​) សមាគម​និស្សិត​អាហារូបករណ៍​សម្ដេច​តេ​ជោ ​ហ៊ុន សែន (​អមត​) ខេត្ដ​ព្រះសីហនុ ​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរខេត្ដ​សៀមរាប ​ដែល​ផ្តល់​សេវា​សុខភាព​សម្រាប់​កុមារ កម្ពុជា ដោយ​មិន​គិតថ្លៃ​។


ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ បាន​ថ្លែងថា ឯកឧត្ដម មាន​សេចក្ដី​រីករាយ​ចំពោះ​កម្មវិធី​មនុស្សធម៌ នេះ ដែល​យុវជន​កម្ពុជា ចេះ​បណ្ដុះ​គំនិត ​បំផុស​ស្មារតី​ឱ្យ​យុវជន ប្រជាពលរដ្ឋ និង​យុវជន​ជំនាន់​ក្រោយ​ ឱ្យចូល​រួមការ​ងារ សង្គម ដោយ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន ដើម្បី​សុខភាព ​និង​ការអភិវឌ្ឍ​សង្គមជាតិ​ឱ្យ​រីក ចម្រើន​ជឿនលឿន​។

ឯកឧត្ដម បាន​ជំរុញ​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​តំបន់ ឱ្យ​ចូលរួម​គាំទ្រ​បេសកកម្ម​នេះ​ឱ្យ​បាន​សម្រេច ជោគជ័យ ដើម្បី​នាំ​យក​ថវិកា​ទៅ​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប ​និង​ដើម្បី​ការអភិវឌ្ឍ​សង្គមជាតិ​។

លោក សាយ ជា​ប្រធាន​គម្រោង​កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ និ​យាយថា ​លោក គឺជា​សិល្បករ​ម្នាក់ នៅ ក្នុង​គម្រប់​ខួប​អាយុ​៣០​ឆ្នាំ ដោយ​លោក​បាន​បង្កើត​កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ ដើម្បី​ តបស្នង​សងគុណ ប្រទេសជាតិ​វិញ ដោយ​ធ្វើ​ការងារ​សង្គម ក្នុងនោះ​លោក​បាន​ជ្រើសរើស​យក​ការរត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា ​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប​។

កម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ជាមួយ​សាយ សហការ​គាំទ្រ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក មន្ទីរ ពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សា​បាយ​ ក្នុង​រយៈពេល​៩៩​ថ្ងៃនេះ ដើម្បី​រៃអង្គាស​ថវិកា​ឱ្យ​បាន​ចំនួន ១​ពាន់​លាន​រៀល ​ដើម្បី​ជួយ​ទ្រទ្រង់​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ដ​សៀមរាប​។ កម្មវិធី​នេះ លោក ​និង​ក្រុមការងារ បាន​ ចាប់ផ្ដើម​រត់ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​២១​ខេត្ដ ​ជុំវិញ​ប្រទេស​កម្ពុជា ​រហូតដល់​ចុង​បញ្ចប់ នៅ​ក្រុង​តាខ្មៅ ​ដែលមាន​ ប្រវែង​ផ្លូវ​រត់​សរុប​ប្រមាណ​ជាង​២​ពាន់​៥​រយ​គីឡូ​ម៉ែត្រ​៕

​អត្ថបទ​៖ គង់ ប៊ុន​ថា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm