នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ណែនាំដល់មន្រ្តីអនុវត្តជួរមុខ៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យសារធាតុគីមីផ្សំ

2023/10/26 09:39:21 pm        167

ភ្នំពេញ៖ ក្រោយដំណើរការរបស់ខ្លួនរយ:ពេល០២ថ្ងៃ ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៣ វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀនសម្រាប់មន្ត្រីអនុវត្តច្បាប់បម្រើការងារនៅតាមបណ្តាខេត្តជាប់ព្រំដែន ខេត្តគោលដៅមានក្រុមហ៊ុន រោងចក្រប្រើប្រាស់សារធាតុគីមីផ្សំច្រើន អង្គភាពគយ និងរដ្ឋាករកម្ពុជាបណ្តាច្រកទ្វារព្រំដែន កំពង់ផែស្វយ័ត ត្រូវបានបិទបញ្ចប់ហើយកាលពីល្ងាចទី២៥ ខែតុលា ឆ្នាំ២០២៣។ 

ឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងត្រួតពិនិត្យ បានរាយការណ៍ពីកិច្ចសហការល្អរវាងសិក្ខាកាម និងគ្រូឧទ្ទេសធ្វើឱ្យវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅបានយ៉ាងល្អជោគជ័យ។ 

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា ប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពកំពុងរងគ្រោះដោយសារសកម្មភាពលួចលាក់ចរាចរសារធាតុគីមីផ្សំយកមកកែឆ្នៃផលិតគ្រឿងញៀនសំយោគ ដែលតម្រូវឱ្យមន្រ្តីអនុវត្តច្បាប់ជួរមុខត្រូវបន្តបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានហ្មត់ចត់។ 

ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមឆន្ទះដ៏មុតស្រួចរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញនូវគោលការណ៍ណែនាំ និងវិធានការនានា សម្រាប់ជំរុញ តាមដាន និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរលើការងារបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសទាក់ទងនឹងគ្រឿងញៀន ជាពិសេសការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់ សូមសិក្ខាកាមទាំងអស់ត្រូវ ៖

ទីមួយ. អង្គភាពគយ និងរដ្ឋាករដែលមានភារកិច្ចបម្រើការងារនៅតាមតំបន់ច្រកទ្វារព្រំដែន ត្រូវធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ត្រឹមត្រូវរាល់អាជ្ញាបណ្ណ ឯកសារពាក់ព័ន្ធ និងបរិមាណ ប្រភេទ នៃសារធាតុគីមីជាក់ស្តែង ដែលក្រុមហ៊ុន រោងចក្រ សហគ្រាស បាននាំចូល។

ទីពីរ. ត្រូវលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានជាប្រចាំស្តីអំពីការចរាចរដឹកជញ្ជូន សារធាតុគីមីឆ្លងកាត់ព្រំដែនចូលមកកាន់ផ្ទៃក្នុងប្រទេស ក្នុងចំណោម អង្គភាព ឬមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស រវាងមន្រ្តីគយ និងរដ្ឋាករ បម្រើការងារនៅតាមបណ្តាច្រកទ្វារព្រំដែន និងអាជ្ញាធរ ខេត្ត ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាស នាំចូលប្រើប្រាស់សារធាតុគីមីទាំងនោះ។ 

ទីបី.ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការល្អ រវាងមន្រ្តីបម្រើការងារជួរមុខ នៅតាមតំបន់ព្រំដែន កំពង់ផែ និងកម្លាំងមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរព័ត៌មានអំពីសកម្មភាព និងទិសដៅ នៃការចរាចរដឹកជញ្ជូនសារធាតុគីមីនៅក្នុងប្រទេសកម្ពុជា។

ទីបួន.កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវលើកកម្ពស់កិច្ចសហប្រតិ-បតិ្តការតាមដាន ឃ្លាំមើល និងត្រួតពិនិត្យគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស ប្រើប្រាស់សារធាតុគីមីផ្សំ ដែលមានទីតាំងស្ថិតនៅក្នុងដែនដីរបស់ខ្លួន។

ទីប្រាំ.គ្រប់មន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការកសាងសមត្ថភាព ចំណេះដឹង ជំនាញបន្ថែមទៀត ដើម្បីបម្រើដល់ការលើកកម្ពស់សកម្មភាពការងារតាមដាន ស៊ើបអង្កេត ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសដទៃទៀតទាក់ទងនឹងគ្រឿងញៀនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        92
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm