កម្ពុជា-កាណាដា ប្តេជ្ញាបង្កើនកិច្ចសហប្រតិបតិ្តលើវិស័យវប្បធម៌ ឲ្យកាន់តែប្រសើរ

2023/10/26 09:45:27 pm        123

ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលសន្ទនាការងារជាមួយលោក David Verbiwski ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។

​សូមរំលឹកថា៖ កម្ពុជា-កាណាដា នាពេលកន្លងមក មានសកម្មភាពជាច្រើនលើវិស័យសិល្បៈវប្បធម៌ ដោយធ្វើកិច្ចសហប្រតិបតិ្តការ និងការផ្លាស់ប្តូរជាមួយកម្ពុជា។ ដោយហេតុថា កាណាដា ប្រើប្រាស់ភាសាបារាំង និងអង់គ្លេស ដូចនេះគឺឋិតក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ទន្ទឹមនឹងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជូនក្រុមសិល្បៈ រួមមាន៖ វិចិត្រករ និងផលិតករភាពយន្ត ជាដើម ទៅទស្សនកិច្ច និងសម្តែងសិល្បៈជាច្រើនលើក ក្នុងប្រទេសកាណាដា និងការងារផ្សេងទៀត ខាងផ្នែកសារមនី្ទរ ក៏មន្រី្តជំនាញកម្ពុជា ធ្លាប់បានធ្វើការជាមួយកាណាដាផងដែរ។ ថ្វីត្បិតថាជាប្រទេសមួយ ដែលមានស្ថានភាព នៅឆ្ងាយពីគ្នាមែន ប៉ុន្តែគ្រប់សកម្មភាពនៃកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ គឺមានច្រើន។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ មានចេតនាបង្កើនកិច្ចសហប្រតិបតិ្តការឲ្យកាន់តែលូតលាស់ជាបន្តទៀត។ ជាមួយគ្នានោះដែរលោក David Verbiwski គ្រោងរៀបចំចងក្រងនូវឯកសារផ្សេងៗ ដែលជាសក្តានុពលលើវិស័យវប្បធម៌ ដែលអាចចូលរួមសហប្រតិបត្តិការជាមួយគ្នារវាងកាណាដា និងកម្ពុជា ជាពិសេសលើការងារសារមនី្ទរ ដោយមានបំណងផ្លាស់ប្តូរ និងតាំងពិព័រណ៌វត្ថុបុរាណផ្សេងៗ។

ក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ផ្តោតសំខាន់លើសាកលវិទ្យាល័យ គឺលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានស្នើឲ្យលោក David Verbiwski ធ្វើកិច្ចសហប្រតិបតិ្តការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកម្ពុជា ជាមួយនិងសាកលវិទ្យាល័យកាណាដា ដោយផ្តោតសំខាន់លើកិច្ចការស្ថាបត្យកម្ម សាងសង់អាគារថ្មី តាមរចនាបថសំណង់បែបបុរាណ។ ព្រោះថាកម្ពុជា មានការអភិវឌ្ឍច្រើន ការសាងសង់សំណង់អាគារថ្មីៗ ក៏មានច្រើន ដូចនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងយកចិត្តទុកដាក់ និងគិតគូរលើផ្នែកសំណង់ស្ថាបត្យកម្ម ក៏ជាចំនុចមួយដ៏សំខាន់ ដើម្បីឲ្យការរីកចម្រើនក្នុងទីក្រុង ធ្វើយ៉ាងណាឲ្យសំណង់ស្ថាបត្យកម្ម រីកលូតលាស់ឡើងមានលក្ខណៈវប្បធម៌ និងលក្ខណៈទំនើបជឿនលឿនផងដែរ។

ជាការឆ្លើយតប លោក David Verbiwski សូមស្វាគមន៍នូវអ្វីដែលលោកជំទាវរដ្ឋមន្រី្ត បានលើកឡើង ក្នុងនោះលោកនឹងឲ្យក្រុមការងារមកធ្វើការជាមួយផ្នែកជំនាញផ្ទាល់ ៕ អត្ថបទ៖ រដ្ឋា​




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm