
សង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានធ្វើឲ្យមានការរំពឹងទុកនៃទិសដៅអត្រាការប្រាក់រយៈពេលខ្លីរបស់អ៊ីស្រាអែល ត្រូវបានកំណត់ថានឹងហក់ឡើង ខណៈដែលអ្នករៀបចំគោលនយោបាយ ព្យាយាមធ្វើឲ្យមានតុល្យភាពរវាងតម្លៃប្រាក់សេកែល (Shekel)ធ្លាក់ចុះ និងសេដ្ឋកិច្ចធ្លាក់ចុះជាមួយនឹងអតិផរណាលើសពីគោលដៅដែលមានស្រាប់នោះ។
រយៈពេលមិនដល់បីសប្តាហ៍កន្លងទៅនេះ ទីផ្សារនិងក្រុមអ្នកវិភាគ កំពុងព្យាករយ៉ាងហោចណាស់ការដំឡើងអត្រាការប្រាក់មួយបន្ថែមទៀត នៅដើមឆ្នាំ ២០២៤ ដែលអាចលឿនបំផុតក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការរឹតបន្តឹងយ៉ាងខ្លាំង ដែលបានយកអត្រាការប្រាក់គោលពី 0,១ភាគរយ ក្នុងខែមេសា ឆ្នាំ ២០២២ ដល់ ៤,៧៥ភាគរយ នៅក្នុងខែឧសភា ឆ្នាំ២០២៣។
ប៉ុន្តែបន្ទាប់ពីក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាសមកពីតំបន់ហ្គាហ្សា បានបើកការវាយប្រហារយ៉ាងសាហាវបំផុតលើជនស៊ីវិលរបស់អ៊ីស្រាអែលក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ កាលពីថ្ងៃទី៧ ខែតុលា ការរំពឹងទុក បានផ្លាស់ប្តូរផ្តោតលើការកាត់បន្ថយអត្រាការប្រាក់យ៉ាងច្រើន មុនពេលនឹងសម្រេចលើគោលការណ៍បន្ធូរបន្ថយតិចតួច។
សេដ្ឋវិទូនៅវិទ្យាស្ថាន Morgan Stanley លោក Georgi Deyanov បាននិយាយថា៖«ភាពមិនច្បាស់លាស់នៃជម្លោះ បង្កហានិភ័យយ៉ាងធំធេងចំពោះទស្សនវិស័យអត្រាការប្រាក់របស់យើង» ។
លោក បានចង្អុលទៅការខ្វះខាតការណែនាំច្បាស់លាស់ពីធនាគារអ៊ីស្រាអែល បន្ទាប់ពីខ្លួន បានរក្សាអត្រាការប្រាក់កាលពីថ្ងៃចន្ទជាលើកទីបីជាប់ៗគ្នា ដោយនិយាយថា ឥឡូវនេះ វាមានឱកាស ដើម្បីទទួលយកវិធីសាស្រ្ត ដែលអាចបត់បែនបានដោយសារ «ភាពមិនប្រាកដប្រជាកម្រិតខ្ពស់» ជុំវិញជម្លោះ និងការផលប៉ះពាល់លើទីផ្សារហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច។