មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្លាំង​ប្រជាការពារមានសិទ្ធិឃាត់ខ្លួនជនល្មើសជាក់ស្ដែង ​តែត្រូវបញ្ជូនឱ្យអាជ្ញាធរមានសមត្ថកិច្ច

2023/10/26 10:52:34 pm        154

ព្រះវិហារ៖ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារអនុវត្តគោលនយោបាយ “ភូមិឃុំ សង្កាត់មានសុវត្ថិភាព” រយះពេល ០៩ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៣ នៅសាលាខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចប្រជុំនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាល​នៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា​ជុំវិញខេត្ត ​កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ជាច្រើនរូបទៀត។

ឯកឧត្តម អ៊ុំ ម៉ារ៉ា បានគូសបញ្ជាក់ថា កម្លាំងប្រជាការពារ គឺមានការចាត់ចែងសម្រប សម្រួល​ពី​អាជ្ញាធរ​មានសមត្ថកិច្ចក្នុងមូលដ្ឋានសាមី មានភារកិច្ចចូលរួមប្រកបដោយវិន័យ និងសីលធម៌ ប្រកបដោយ​សេចក្ដីថ្លៃថ្នូ ​ជាមួយនឹងកងកម្លាំងនគរបាល កងរាជអាវុធហត្ថក្នុងការ យាមល្បាត ទប់ស្កាត់ និងចាប់ខ្លួនជនល្មើស។

បន្ថែមពីនេះកម្លាំងប្រជាការពារ មានភារកិច្ចក្រើន ​រំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ​ដើម្បីឱ្យប្រជាពលរដ្ឋមានការចូលរួម​ដោយ​ការ​ប្រុងប្រយ័ត្ន និងមានភារកិច្ច​រាយការណ៍​មុខសញ្ញាការប្រព្រឹត្តិបទល្មើស​ ឬបាតុភាព សង្ស័យទាក់ទងនឹងបញ្ហាសន្ដិសុខសណ្ដាប់​សាធារណៈទៅដល់អាជ្ញាធរមានសមត្ថកិច្ច។

ឯកឧត្តម បានសង្កត់ធ្ងន់ថា របៀបរបបនៃការធ្វើការ របស់ប្រជាការពារ គឺស្ថិតនៅក្រោមផែនការ​សកម្មភាព ​នៃការចាត់ចែងរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ​គឺមិនមែនស្ថិតនៅក្រោមការ ចាត់ចែង​ផ្ទាល់​របស់នគរបាលប៉ុស្ដិ៍ ឬក៏អធិការ ក្រុង-ស្រុក ឬស្នងការខេត្តនោះឡើយ ​ដូច្នេះ ហើយមេឃុំ ចៅសង្កាត់ ឬមេភូមិមិនអាចយករួចខ្លួនបាននោះទេ ហើយត្រូវចាត់ទុកកម្លាំងប្រជាការពារ​គឺជា​ជំនួយការ​ដ៏ពិសេស​របស់មូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ​កម្លាំង​ប្រជាការពារមិនមានសិទ្ធិ ឬតួនាទីជា​ មន្ដ្រី​នគរបាលយុត្តិធម៌ក្នុងការចងក្រងសំណុំរឿងបញ្ជូនទៅតុលាការដោយខ្លួនឯងនោះទេ ប៉ុន្ដែ កម្លាំង​ប្រជាការពារមានសិទ្ធិអាចឃាត់ខ្លួនជនល្មើស ​ដែលមានបទល្មើសជាក់ស្ដែងបាន ​តែត្រូវ បញ្ជូន​អោយអាជ្ញាធរមានសមត្ថកិច្ច ​ឬនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់​ ឬអធិការក្រុងស្រុក ដែលមាន​សិទ្ធិ​សម្បទា​ជាមន្ដ្រីនគរបាលយុត្តិធម៌៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm