យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នៅសមុទ្រលឿង

2023/10/26 11:03:33 pm        411

កងទ័ពជើងទឹកកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែតុលា) នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើសមយុទ្ធដែនសមុទ្រទ្រង់ទ្រាយធំ នៅសមុទ្រលឿង ដើម្បីពង្រឹងជំហរការពារ និងអន្តរប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត។

ដោយជាផ្នែកនៃលំហាត់សមប្រចាំឆ្នាំ នៅទីលាន Hoguk សមយុទ្ធនេះ ដែលមានការចូលរួមពីកងទ័ពជើងទឹក កងទ័ពអាកាស កងយោធា និងឆ្មាំល្បាតសមុទ្ររបស់ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាកងទ័ពជើងទឹក និងកងយោធាសហរដ្ឋអាមេរិក បានចាប់ផ្ដើម កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ សម្រាប់រយៈពេល ៤ថ្ងៃ នៅក្នុងដែនទឹកភាគខាងលិចទីក្រុង Taean ចម្ងាយប្រហែល ១១០គីឡូម៉ែត្រ ភាគនិរតីទីក្រុងសេអ៊ូល។

នាវាចម្បាំងប្រហែល ៣០គ្រឿង ក្នុងនោះរួមទាំងនាវាពិឃាតបំពាក់ប្រព័ន្ធប្រយុទ្ធ Aegis យន្តហោះស៊ើបការណ៍ដែនសមុទ្រ និងឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ ដើម្បីធ្វើសមយុទ្ធរួមជាមួយនឹងអង្គភាពឆ្មាំល្បាតឆ្នេរសមុទ្ររបស់កងទ័ព យន្តហោះចម្បាំងរបស់កងទ័ពអាកាស និងនាវាឆ្មាំល្បាតឆ្នេរសមុទ្រ។ យន្តហោះល្បាតដែនសមុទ្រ P-8 របស់កងទ័ពជើងទឹកអាមេរិក និងឧទ្ធម្ភាគចក្រ Apache របស់កងយោធា បានចូលរួមសមយុទ្ធនេះ។

យោងតាមកងទ័ពជើងទឹកកូរ៉េខាងត្បូងដដែល បានឲ្យដឹងបន្ថែមថា កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការការពារប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង នៅជិតព្រំដែនសមុទ្រអន្តរកូរ៉េ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នា និងចម្រុះរបស់ប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm