កម្ពុជាសម្ពោធគម្រោង ATScale ពង្រឹងការស្តារលទ្ធភាពពលកម្មជនមានពិការភាព និងសុខភាពភ្នែក

2023/10/26 11:33:32 pm        57

ភ្នំពេញ ៖ វត្តមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៣នេះ បានដាក់សម្ពោធគម្រោង ATScale ជាគម្រោងពង្រឹងសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព និងសុខភាពភ្នែក។

​ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គម្រោង ATScale ថាគម្រោងនេះ ពិតជាមានសារសំខាន់សម្រាប់ជនមានពិការភាពកម្ពុជា ពិសេសជនមានពិការភាពកាយសម្បទា និងជនមានពិការភាពភ្នែក ។

ឯកឧត្តមបន្តថា នេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សេវាស្តារលទ្ធភាពពលកម្ម ប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧបករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព។ លើសពីនេះ គឺធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធី និងការសម្របសម្រួលភាពជាដៃគូក្នុងការអនុវត្តគម្រោងសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាពកាយសម្បទា និងជនមានពិការភាពភ្នែក ដែលត្រូវការជាប្រចាំ និងចាំបាច់នូវឧបករណ៍បច្ចេកវិទ្យាជំនួយសម្រាប់ការរស់នៅប្រចាំថ្ងៃ ។

ក្នុងពិធីសម្ពោធគម្រោង ATScale ដដែលនេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការរីកចម្រើនវិស័យសុខាភិបាល ធ្វើឱ្យប្រជាជនកម្ពុជារស់នៅកាន់តែយូរ ប្រជាជនវ័យចំណាស់កាន់តែច្រើន។ ប៉ុន្តែ ក៏មានជំងឺមិនឆ្លងច្រើន ធ្វើឱ្យមានកំណើនជនមានពិការភាពផងដែរ ។ ឯកឧត្តមលើកឡើងពីគ្រោះថ្នាក់ចរាចរណ៍ ជំងឺទាំងឡាយ ដូចជាជំងឺទឹកនោមផ្អែមជាដើម ក៏ជាកត្តាសំខាន់នាំឱ្យមានពិការភាពដែរ ។

ឯកឧត្តម លើកឡើងដែរថា ចំពោះ គម្រោង ATScale នេះ ជាគម្រោងមួយ ដែលប្រកាសថា យើងនឹងមិនបោះបង់ជនមានពិការភាពណាម្នាក់ឡើយ ។ ឯកឧត្តមលើកឡើង គម្រោងនេះនឹងជួយជនមានពិការភាពរាប់ពាន់នាក់ តាមរយៈការផ្ដល់នូវសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍ជំនួយអវៈយវៈសម្បនិម្មិត។

ឯកឧត្តម លើកឡើងដែរថាចំពោះគម្រោង ATScale ដែលផ្តោតលើកម្មវិធីសុខភាពភ្នែកវិញ គឺនឹងបង្កើនចំនួនមណ្ឌលថែទាំភ្នែកបន្ថែមទៀត ជារៀងរាល់ឆ្នាំ ដើម្បីធ្វើយ៉ាងណាឱ្យគ្រប់ខេត្តទាំងអស់មានមណ្ឌលថែទាំភ្នែកដែលដំណើរការ និងផ្ដល់សេវាដោយសេវាសាធារណៈ។


អត្ថបទ៖ គឹមហុក




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        139
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm