រដ្ឋបាល​ខេត្ដព្រះសីហនុ​ នឹង​ផាក​ពិន័យ អ្នក​មិន​អនុវត្ត​តាម​វិធាន​ទប់ស្កាត់​កូ​វីដ​-១៩

2021/06/07 10:54:43 pm        186

ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរដ្ឋ​បាល​ខេត្ត ពិនិត្យ​លើ​ការ​បន្ត​ដាក់ចេញ​វិធានការ រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ជា​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ ការត្រៀម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។

​អ្នកនាំពាក្យ​សាលា​ខេត្ដ​ព្រះសីហនុ លោក ឃាង ភារ​ម្យ បានឱ្យដឹងថា ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ប្រជុំ​ក្នុង​ក្របខណ្ឌ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ​និង​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ក្នុង ភូមិសាស្ត្រ​ក្រុង​-​ស្រុក ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាលពី​ម្សិលមិញ​។ កន្លងមក ដោយសារ​ការខិតខំរ​បស់​ក្រុមគ្រូពេទ្យ ​មន្ត្រី រាជការ កងកម្លាំង ប្រដាប់​អាវុធ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ បានធ្វើឱ្យ​ការបិទ​ខ្ទប់ ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ដែល បង្ហាញថា​ វិធាន​ការ​បិទ​ខ្ទប់​របស់​រដ្ឋបាល​ខេត្ដ​បាន​ត្រឹមត្រូវ ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ពេញលេញ​។

អ្នកនាំពាក្យ បានឱ្យដឹង​ទៀតថា ឯកឧត្ដម បាន​បញ្ជាក់ថា ប៉ុន្ដែ​ប្រជាពលរដ្ឋ​មួយចំនួន ​ដែល​រស់នៅ​តំបន់​ទំនប់រលក មិនបាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល ​និង​ការណែនាំ ​៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទើប​ធ្វើ​ឱ្យមាន​ការឆ្លង​រាលដាល​ឡើងវិញ​។ ​ជាមួយគ្នានេះ ​ត្រូវ​បន្ត​ដាក់​ជា​តំបន់​លឿង នូវ ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​បន្ថែម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការ​ផាកពិន័យ និង​វិធានការ​ច្បាប់ ចំពោះ​បុគ្គល ដែល​មិន​អនុវត្តតាម ការណែនាំ​។

លោក ឃាង ភារ​ម្យ បាន​បន្ថែមថា ​ឯកឧត្តម គួច ចំរើន បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​អនុវត្ត ​យុទ្ធសាស្ត្រ​ផ្កា​រីក​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ដោយ សារ​តែ​រាជធានី​ភ្នំពេញ​ជា​ចំណុច​កណ្តាល​ ដែល​ឆ្លងកាត់ មកពី​បណ្តា​ខេត្ត​នានា និង​ជា​ចំណុច​មាន​ហានិភ័យ​ខ្ពស់​។​ រាជ​រដ្ឋាភិបាល ​បានរៀបចំ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ​បន្ទាប់មក​ខេត្ត​ព្រះ សីហនុ ​ក៏​ជា​ខេត្ត​អាទិភាព​ក្នុង​ការ​ទទួលបាន​វ៉ាក់សាំង ដូច្នេះ រដ្ឋបាលខេត្ត ​នឹង​ត្រៀមលក្ខណៈ និង​ចាត់ចែង​កិច្ចការងារ ​ផ្សេងៗ​ឱ្យបាន​រួចជាស្រេច ដើម្បី​រង់ចាំ​វ៉ាក់សាំង​ថ្មី​មកដល់​ នឹង​ចាក់​ជូន​ប្រជា​ពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​៕


​អត្ថបទ​៖ គង់ ប៊ុន​ថា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm