រដ្ឋមន្រ្ដី៖ សិស្ស និងបុគ្គលិកអប់រំប្រមាណ ១,៨លាននាក់ ចូលរួមអនុវត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាង១ខែនេះ

2023/10/27 04:46:29 pm        178

ភ្នំពេញ៖ សិស្សានុសិស្ស រួមជាមួយលោកគ្រូអ្នកគ្រូ ចំនួន១,៨លាននាក់ ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ បានចូលរួមក្នុងយុទ្ធនាការ ០១ ខែកញ្ញា កន្លងមកនេះ។ នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុង​កម្ម​វិធី​លើក​ទឹកចិត្ត​ប្រតិបត្តិ​មេត្រី​បរិស្ថាន និងពិធីប្រគល់ជ័យលាភីប្រឡងប្រណាំង « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុង​ក្រប​ខ័ណ្ឌ​លក្ខណៈសម្បត្ដិទី៦ ឆ្នាំ២០២៣ នៅថៃ្ងព្រហស្បតិ៍ ២៦ ខែតុលា ឆ្នាំ២០២៣ នា​ទីស្តី​ការ​ក្រសួង​បរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​នូវ​អាទិភាពចម្បង៣ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោម​ប្រធាន​បទ​«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល បើប្រៀបធៀបពីកម្លាំងទាក់ទាញ និង​ការ​ផ្សព្វផ្សាយ​ជាមួយ​ចំនួនសិស្ស ប្រមាណ២លាននាក់ នោះប្រជាពលរដ្ឋប្រមាណកន្លះប្រទេស បានប្តេជ្ញាចិត្ត ឈប់​ប្រើថង់ប្លាស្ទិក១ដងក្នុងសប្តាហ៍ ឬអាច២ទៅ៣ ដងក្នុង១សប្តាហ៍។ យុទ្ធនាការ​នេះ​បាន​បញ្ជ្រាប​មិន​ត្រឹមតែសិស្សានុសិស្សនៅតាមសាលារៀននោះទេ កម្មករកម្មការិនីនៅតាមរោងចក្រ សហ​គ្រាស​នានា ហើយព្រមជាមួយគ្នានេះ ព្រះសង្ឃ នៅតាមវត្តអារាមនានា បានចូលរួម​ផង​ដែរ​អនុវត្ត​វិធានការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងដែរថា ហេតុអ្វី​បាន​ជា​យុទ្ធនាការ​បាន​រៀបចំ​ជាមួយ​សិស្សា​នុសិស្ស គឺមានន័យថា នៅពេលពួកគាត់ធំឡើង មានគ្រួសារ មានកូន ចៅនឹង​បន្ត​ការ​មិន​ប្រើ​ថង់​ប្លាស្ទិកដែរ។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងបន្តរយៈពេលវែង ហើយ​ត្រូវ​តែ​មាន​ការប្តេជ្ញាចិត្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ចំពោះ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» ហើយ​នៅពេលមួយនោះ កម្ពុជាយើងលែងមានសំណល់ថង់ប្លាស្ទិក ហើយធ្វើឱ្យបរិស្ថានយើង និង​ប្រទេស​ជាតិល្អស្អាតផង។ កាលណាយើងស្អាត ភូមិយើងស្អាត ស្រុកយើងស្អាត ប្រទេស​យើង​ក៏​ស្រស់​ស្អាត មានសោភ័ណភាព មានការទាក់ទាញនាំទេសចរ និងអ្នក​វិនិយោគ​មក​ប្រទេស​កម្ពុជា។ ភាពស្អាតត្រូវបានវាយតម្លៃឱ្យឃើញ ពីអាកប្បកិរិយាបថនៃការរស់នៅរបស់យើង ហើយ​ជំនាន់​ក្រោយ​របស់យើង មើលឃើញពីការទទួលខុសត្រូវរបស់អ្នកជំនាន់មុន ឯកឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន បានលើកឡើងបន្ថែម៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm