អ៊ីរ៉ង់ ព្រមានសហរដ្ឋអាមេរិកថានឹងមិនរួចខ្លួននោះទេ ប្រសិនបើសង្គ្រាមនៅតំបន់ហ្កាហ្សា នៅតែបន្ត

2023/10/27 04:51:16 pm        162

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាន​ព្រមាន​នៅ​អង្គការ​សហ​ប្រជាជាតិ ​កាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) ថា ប្រសិនបើការសងសឹករបស់អ៊ីស្រាអែល ប្រឆាំង​នឹង​ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សា ស្ទ្រីប មិនបានបញ្ចប់ទេនោះ សហរដ្ឋអាមេរិកនឹង «មិនរួចខ្លួនផុតពីភ្លើងសង្រ្គាមនេះទេ»។

លោក Amir-Abdollahian បានប្រាប់កិច្ចប្រជុំនៃមហាសន្និបាតសមាជិក ១៩៣រូប ស្តីពី​មជ្ឈិម​បូព៌ា​ថា «យើងនិយាយដោយត្រង់ទៅកាន់បណ្ដាមេដឹកនាំសហរដ្ឋអាមេរិក ដែល​ឥឡូវ​នេះ​កំពុង​រៀបចំ​អំពើប្រ​ល័យពូជសាសន៍នៅប៉ាឡេស្ទីន ថា យើងមិនស្វាគមន៍ ការពង្រីក​នៃ​សង្រ្គាម​នៅ​ក្នុង​តំបន់​នោះទេ​ ប៉ុន្តែប្រសិនបើអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា នៅតែបន្ត នោះ​ពួក​គេ​ក៏​នឹង​គេច​មិនផុតពីភ្លើងដ៏ក្ដៅនេះដែរ»។

អ៊ីស្រាអែល បានប្តេជ្ញាថានឹងកច្ចាត់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ឲ្យបាត់ពីផែនដី ជា​ការ​សង​សឹកចំពោះការវាយប្រហារថ្ងៃទី ៧ តុលា ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលចំនួន ១.៤០០​នាក់ និងបានឃើញមនុស្សរាប់រយនាក់ទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ។ អ៊ីស្រាអែល​បាន​វាយ​លុក​លើតំបន់ហ្កាហ្សា ពីលើអាកាសជាច្រើនដង ដោយបាន​ដាក់​ការ​ឡោម​ព័ទ្ធ​លើ​តំបន់​នេះ ​និងកំពុងរៀបចំការវាយលុកថ្មើរជើង។ ក្រុមអាជ្ញាធរប៉ាឡេស្ទីននិយាយថា មនុស្សជាង ៧.០០០នាក់ត្រូវបានសម្លាប់។

លោក Amir-Abdollahian បាននិយាយថា ក្រុមហាម៉ាស បានប្រាប់ប្រទេសអ៊ីរ៉ង់ ថា ក្រុម​នេះ​បាន​ត្រៀមខ្លួ​នរួចជាស្រេចក្នុងការដោះលែងចំណាប់ថ្នូរជនស៊ីវិល ដោយបន្ថែមថា ពិភព​លោក​គួរ​តែ​ជំរុញ​ឱ្យ​មានការដោះលែងជនជាតិប៉ាឡេស្ទីន ចំនួន៦.០០០នាក់ ដែលជាប់នៅ​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល ជាការដោះដូរជាមួយអ្នកចាប់ខ្លួនទាំងនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm