អ្នកស្រុករស់នៅក្នុងទុក្ខព្រួយពីកង្វះការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតំបន់ហ្កាហ្សា ដែលកំពុងរងការទម្លាក់គ្រាប់បែក

2023/10/27 05:21:34 pm        161

ក្រុមអ្នកស្រុកហ្កាហ្សាបានតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈមួយដោយកាន់ធុងទទេកាលពីថ្ងៃចន្ទ រង់ចាំទទួលបានប្រេងម៉ាស៊ូត និងឧស្ម័នដែលត្រូវការជាបន្ទាន់ដើម្បីចម្អិនអាហារ និងដំណើរការយានជំនិះរបស់ពួកគេ។

អ្នកស្រុកម្នាក់និយាយថាលោករស់នៅ តំបន់ហ្កាហ្សា លោកបានមកចូលរួមពិធីមង្គលការរបស់ប្អូនប្រុសលោក រថយន្តពិបាកដំណើរការណាស់ យើងមានសាំងល្មមតែសម្រាប់ចេញពីទីនេះទៅជ្រលងភ្នំ ប៉ុណ្ណោះ។លោកបារម្ភពីការអស់សាំងតាមផ្លូវ។ ពួកគេបាននិយាយថា នៅទីនេះប្រហែលជាមានសាំង។ យើងគ្មានភ្លើង គ្មានទឹក គ្មានសាំង។ ហេតុអ្វីត្រូវជួបស្ថានភាពយ៉ាប់យ៉ឺនខ្លាំងបែបនេះ?។អ្វីៗ ត្រូវជាប់គាំងទាំងអស់។

ចំណែក លោក Jihad Al Sarhi ជាអ្នកស្រុកមកពីជ្រលងភ្នំ Falah ក៏បានសម្តែងការខកចិត្តផងដែរ។ លោកនិយាយថា លោកបានឈរតម្រង់ជួរតាំងពីព្រឹក ដើម្បីទទួលបានសាំង ក៏ដូចជាទឹក។ ដូចអ្នកឃើញហើយ ស្ថានការណ៍ចលាចលខ្លាំងណាស់ គ្មានសាំង គ្មានហាងនំប៉័ង គ្មានអ្វីទាំងអស់ ស្ថានភាពពិបាកខ្លាំងណាស់ នេះជាគ្រោះមហន្តរាយ យើងកំពុងចម្អិនអាហារដោយប្រើអុស ។ យើងបានដើរថយក្រោយត្រឡប់ទៅរកយុគសម័យថ្ម។

ភាពលំបាកដែលប្រឈមដោយប្រជាជននៃតំបន់រងការឡោមព័ទ្ធមាត់សមុទ្រដែលរងការទម្លាក់គ្រាប់បែកគឺជាភស្តុតាង ខណៈអ្នកស្រុកម្នាក់ទៀតបានចែករំលែកការតស៊ូរបស់លោកដើម្បីទទួលបានសាំងសូម្បីតែមួយលីត្របន្ទាប់ពីឈរតម្រង់ជួរអស់រយៈពេលបួនថ្ងៃជាប់ៗគ្នា។

គេបានមើលឃើញមនុស្សជាច្រើនកំពុងចម្អិនអាហារនៅខាងក្រៅផ្ទះដោយប្រើអុសព្រោះគ្មានឧស្ម័ន និងអគ្គិសនី។យោងតាមសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនក្បួនរថយន្តជំនួយមនុស្សធម៌ទីបួនបានចូលទៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានបិទកាលពីថ្ងៃអង្គារតាមច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប ដែលនាំឱ្យចំនួនរថយន្តជំនួយសរុបចូលទៅក្នុងហ្កាហ្សាកើនឡើងដល់ទៅ៦២គ្រឿង ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm