អាជ្ញាធរខេត្ត​បាត់ដំបង ​កំពុង​ជួសជុល​កែ​លម្អ​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ ចំនួន​២​ខ្សែ ​នៅ​ស្រុក​សង្កែ

2021/06/07 11:03:58 pm        411

បាត់ដំបង ៖ មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត ​កំពុង​ជួសជុល​កែលម្អ​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន ២​ខ្សែ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្កែ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ ​ក្នុង​ការធ្វើ​ដំណឹង និង​ដឹកជញ្ជូន​កសិផល​ផ្សេងៗ ។

លោក ព្រួញ រិ​ទ្ធ​ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ ផ្លូវ​ទាំង​២​ខ្សែ​នោះ ​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ ដោយ​មួយ​ខ្សែ​ស្ថិតក្នុង​ឃុំ​តា​ប៉ុន ធ្វើ​សម្រេច​បាន​ជាង ៤០​ភាគរយ និង​មួយ​ខ្សែ​ទៀត ​ស្ថិតក្នុង​ឃុំ​រាំង​កេ​សី គ្រោង​បញ្ចប់​ការ​ជួសជុល​កែលម្អ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខ ​ដោយ​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ គឺជា​កញ្ចប់​ថវិកា​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។

លោក ​បាន​បន្តថា ការកែលម្អ​សាងសង់​ផ្លូវ​នេះ ក្រុមការងារ នឹង​ខិតខំ​ស្ថាបនា​ ឱ្យបាន​រួចរាល់​ឆាប់រហ័ស​ប្រកបដោយ​ការធានា​គុណភាព ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ​ហើយ​ជាមួយនេះ ​ក៏​សំណូមពរ​ដល់​ពលរដ្ឋ​រស់​នៅតាម​ដងផ្លូវ ​សូមកុំ​រំលោភ​នៅ​លើ​ដី​ចំណីផ្លូវ​របស់​រដ្ឋ ត្រូវ​សហការ​ចូលរួម​ជាមួយ​ក្រុមការងារ​ជំនាញ ​ដែល​កំពុងធ្វើការ​ស្ថាបនា​ផ្លូវ ។

ក្នុងឱកាស​ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​ទាំង ២​ខ្សែ​នេះ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​មានប្រសាសន៍ថា ផ្លូវ​ទាំងអស់នេះ ​នៅពេល​ធ្វើ​រួច នឹង​ជួយ​សម្រាល​បន្ទុក​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ មាន​ទាំង​ពេលវេលា សុខភាព​ និង​ថវិកា​ជាដើម ព្រោះ​កាលណា​ផ្លូវ​ធ្វើ​បានល្អ ​ពេល​ចង់​ធ្វើដំណើរ​ទៅណា​ឆាប់​ដល់​ជាង​មុន ។

ជាមួយគ្នា​នោះ ឯកឧត្តម​ បាន​អំពាវនាវ ពលរដ្ឋ​ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវ​ទាំង ២​ខ្សែ​នេះ ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឲ្យ​ប្រើប្រាស់​បា​នយូរ មានការ​មិន​ដឹក​លើស​ទម្ងន់​ ការ​កាប់​គាស់ ​និង​ធ្វើ​សកម្មភាព​ផ្សេងៗ នាំ​ឲ្យ​ផ្លូវ​ឆាប់​ខូច ​ហើយ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​និងកំពុង​អភិវឌ្ឍ​ធ្វើ​ផ្លូវ​នៅក្នុង​ខេត្តបាត់ដំបង ទាំង​ផ្លូវជាតិ និង​ផ្លូវលំ​ជាដើម ។

គួរ​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការសាងសង់​ផ្លូវ​នេះ​រួចរាល់​ជា​ស្ថាពរ អាជ្ញាធរខេត្ត​បាត់ដំបង​ គ្រោង​នឹង​អញ្ជើញ​សម្តេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ខាងមុខ​ផងដែរ ៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm