AFC Cup៖ គ្រូ Macarthur ថា ភ្នំពេញក្រោនស័ក្ដិសមនឹងឈ្នះ ខណៈ Oleg មានមោទនភាពខ្លាំង ចំពោះកូនក្រុម

2023/10/27 07:36:28 pm        3.0 K

ក្រុមបាល់ទាត់ភ្នំពេញក្រោន បានសាងប្រវត្តិសាស្ដ្រថ្មី បន្ទាប់ពីយកឈ្នះក្រុមខ្លាំង Macarthur FC មកពីអូស្ដ្រាលី ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ AFC Cup 2023/24 កាលពីរាត្រីថ្ងៃទី២៦ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បី​ឡើង​ឈរ​កំពូល​តារាង​ពូល F បណ្ដោះអាសន្ន ។ ភ្នំពេញក្រោន បានក្លាជាក្លិបបាល់ទាត់កម្ពុជាដំបូងគេ ដែលឈ្នះ ៣ប្រកួត​ជាប់គ្នាក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ។

ក្រោយចប់ការប្រកួតលោក Mile Sterjovski គ្រូបង្វឹកក្រុម Macarthur FC ​បាន​ទទួល​ស្គាល់​ភ្នំពេញ​ក្រោន​ គឺជាក្រុមខ្លាំង ហើយស័ក្ដិសមនឹងទទួលបានជ័យជម្នះ បន្ទាប់ពីការរៀបចំ និង​លេង​បាន​យ៉ាង​ល្អក្នុ​ងការប្រកួតនេះ ។

ចំណែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងការសប្បាយចិត្ត និង​មាន​មោទនភាពជាខ្លាំង ចំពោះកូនក្រុមដែលលេងដោយបេះដូង និងទំនុកចិត្ត ។ លោកថា ជ័យ​ជម្នះ​លើ​ក្រុមមកពីអូស្ដ្រាលីនេះ គឺជាជំហានថ្មីមួយ ដើម្បីបង្ហាញពីសក្ដានុពលបាល់ទាត់កម្ពុជា តែ​លោក​ក៏ត្រៀមយុទ្ធសាស្ដ្រ សម្រាប់ការប្រកួតជើងទី២ ជាមួយ Macarthur FC ក្រៅដី នាខែ​ក្រោយ​ផង​ដែរ ។

សូមបញ្ជាក់ថា ក្នុងជំនួបបញ្ចប់ជើងទី១ ដ៏ជក់ចិត្តនេះ  ភ្នំពេញក្រោន ធ្វើបានយ៉ាងល្អ ដោយ​បាន​ដាក់​សម្ពាធ​លើ Macathur FC ទាំងវគ្គទី១ និងវគ្គទី២ រហូតរកបាន ៣គ្រាប់នៅចុងម៉ោង ដោយ​កីឡាករ Shimizu Shintaro ២គ្រាប់ នៅនាទី៧៥ និងនាទី៨៦ មុនខ្សែការពារវ័យក្មេង ផាច សុជាវីឡា រកបានគ្រាប់ទី៣ នៅនាទី៩០+៤ ដើម្បីធានាជ័យជម្នះ អម​ជាមួយ​ការ​រក្សា​បាន​នូវ Clean Sheet ៣ប្រកួតជាប់គ្នាផងដែរ ។

ជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៩ពិន្ទុ​ពេញ ខណៈក្រុម Macarthur FC ធ្លាក់មកឈរលេខ២ មាន ៦ពិន្ទុ ។ ចំពោះការប្រកួតជើងទី២ ភ្នំពេញ​ក្រោន នឹងត្រូវហោះទៅជួបក្រុម Macarthur FC វិញម្ដង នាថ្ងៃទី០៩-វិច្ឆិកា មុនជួប​ក្រុម​ភ្ញៀវ ​Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm