សម្តេចតេជោ៖ មរណភាពរបស់ឯកឧត្តម លី ខឺឈាង តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស

2023/10/27 08:00:51 pm        249

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបាត់បង់ជីវិតរបស់ឯក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីចិន កាលពីយប់មិញ គឺតំណាងឲ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន ហើយសម្តេចក៏បានចាត់ទុកឯកឧត្តមជាមិត្តល្អរបស់កម្ពុជាផងដែរ។

តាមរយៈសាររំលែកទុក្ខជូនឯកឧត្តម ស៊ី ជិនពីង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ​ ចំពោះមរណភាព​របស់ឯកឧត្តម លី ខឺឈាង ​អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួល​មរណភាពកាលពី​យប់មិញ​ក្នុងជន្មាយុ៦៨ឆ្នាំ ដោយបញ្ហាគាំងបេះដូងនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ​សម្តេចពិតជាមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបាន​ដឹងពី​មរណភាព​នៅក្រុងសៀងហៃ នៅព្រឹកមិញនេះរបស់ឯកឧត្តម លី ខឺឈាង សមាជិកគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី១៧,១៨ និងទី១៩ នៃបក្សកុម្មុយនីស្តចិន និងជា​អតីតនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋ។

សម្តេច បានសង្កត់ធ្ងន់ថា«មរណភាពរបស់ឯកឧត្តម (លី ខឺឈាង) តំណាងឲ្យការបាត់បង់ដ៏ធំមួយ​សម្រាប់​ប្រជាជនចិន និងបក្ស»។

នៅក្នុងសាររំលែកទុក្ខនេះដែរសម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បាន​ចាត់ទុកឯកឧត្តម លី ខឺឈាង «គឺជាមិត្តដ៏ល្អរបស់កម្ពុជា ​ហើយប្រជាជនកម្ពុជា​ នឹងចងចាំ​ជា​និច្ចនូវការរួមចំណែកដ៏មាន ​តម្លៃរបស់ឯកឧត្តមចំពោះទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធរវាងប្រជាជាតិ និងប្រជាជន​នៃប្រទេសយើងទាំងពីរ ​ដែលត្រូវបាន​គូស​បញ្ជាក់​ដោយ​ទំនាក់ទំនង​នយោបាយ​ដ៏​រឹងមាំ​រវាងគណបក្សយើងទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន)»។

សម្តេចតេជោ​ បានលើកឡើងទៀតថា ​ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម​ក្រុមគ្រួសារនៃសព ​ប្រជាជនចិន ​និងបក្សកុម្មុយនីស្តចិន ចំពោះការបាត់បង់រដ្ឋ បុរសដ៏អស្ចារ្យម្នាក់។

សម្តេចតេជោ​ក៏សូមឲ្យ​វិញ្ញាណក្ខន្ធ​ឯកឧត្តម លី ខឺឈាង ​បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាត​ឡើយផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm