ទ័ពមួកខៀវកម្ពុជាចំនួន៥២នាក់ នៅប្រទេសម៉ាលី នឹងមកដល់កម្ពុជាវិញនៅល្ងាចនេះ

2023/10/27 09:57:12 pm        180

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ កម្លាំងទ័ពមួកខៀវកម្ពុជានាំមុខចំនួន៥២រូប ដែលបានបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី នឹងអញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីUN ប្រកាសដកទ័ពមួកខៀវចេញពីម៉ាលី ដោយសារបញ្ហាអសន្តិសុខ សង្គ្រាមនៅទីនោះ។

បើតាមតំណាងក្រុមគ្រួសារដែលរង់ចាំសាច់ញ្ញាតិ មួយរូប បានថ្លែងប្រាប់BTV ព្រឹកថ្ងៃទី២៧ ខែតុលានេះថា ពួកគាត់មានការសប្បាយចិត្តជាខ្លាំង អង្គការសហប្រជាជាតិ UN បានប្រកាស​ជម្លៀស​កងទ័ពមួកខៀវចេញពីប្រទេសម៉ាលី ខណៈស្ថានភាពនៅក្នុងតំបន់បេសកកម្មរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ UN នៅក្នុងប្រទេសម៉ាលី​ បាននឹងកំពុងជួបបញ្ហាអសន្តិសុខធ្ងន់ធ្ងរ ប្រឈ​ម​ហានិភ័យ​ខ្ពស់ ដោយការរងបាញ់ប្រហារ​ញឹកញាប់​ពីក្រុមឧទ្ទាម ដែលនេះជា​បង្ការគ្រោះថ្នាក់​ និងការពារសុវត្ថិភាពដ៏សំខាន់។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ​ចុងក្រោយនេះ កម្ពុជា ​មានកម្លាំងទ័ពមួកខៀវប្រមាណ២៦៩នាក់ បំពេញបេសកកម្ម ​ការងារវិស្វកម្មថែទាំព្រលានយន្តហោះ និង ​ការងារកំទេចគ្រឿងផ្ទុះ ហើយ​នៅថ្ងៃទី២៧ ខែតុលានេះ គឺមានទ័ពមួកខៀវកម្ពុជានាំមុខ ចំនួន៥២រូបបានត្រឡប់មក​ដល់​មាតុប្រទេសមុន ​ហើយកងកម្លាំងមួកខៀវកម្ពុជា​ នៅតំបន់ផ្សេងៗទៀត ​នឹងត្រូវបានUN រៀបចំបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅខេត្តកំពង់ចាម​ កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានថ្លែងពីការឯកភាពឲ្យដកកងទ័ព UN មួកខៀវរបស់ខ្លួន ដែលកំពុង​បំពេញបេសកកម្មនៅម៉ាលី ​ដោយសារអង្គការសហប្រជាជាតិ ​បាន​ជម្លៀសកងទ័ព (UN) ដែលក្នុងនោះ​ក៏មានមួកខៀវកម្ពុជាផងដែរ ចេញពីតំបន់បំពេញបេសកកម្មថែរក្សាសន្តិសុខ​នៅ​ប្រទេសម៉ាលីនោះ ដោយសាររងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត​ ៩ពាន់នាក់ ចេញបំពេញ​បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី ​សាយប្រឺស ​និងយេមែន ​លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ​ព្រលានយន្តហោះ ​កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ ​បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់​ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម ​នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕អត្ថបទ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm