អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១០ ឆ្នាំ២០២៣

2023/10/27 10:05:04 pm        116

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី ១០ ដែលអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈកិច្ចប្រជុំដោយផ្ទាល់ និងអនឡាញ ចំនួន ៥៤ រូប។

ក្នុងកិច្ចប្រជុំលោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ប្រធានផ្នែកធ្វើតេស្តរកមេរោគអេដស៍នៃ​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធនឹងមេរោគអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល បានផ្តល់នូវរបាយការណ៍សមិទ្ធផលនៃការធ្វើតេស្តរកមេរោគអេដស៍។

បើតាមលោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី ជាលទ្ធផលការអនុវត្តការបង្កា និងធ្វើតេស្តរកមេរោគអេដស៍ នៃក្រុមប្រជាជនគន្លឹះ, អត្រាវិជ្ជមានមេរោគអេដស៍ តាមក្រុមប្រជាជន​គន្លឹះ ដែលបានធ្វើតេស្តនៅសេវាសុខាភិបាលសាធារណៈ ឆ្នាំ២០២២ មាន៖ ក្រុមស្រ្តីបម្រើនៅសេវាកម្សាន្តសប្បាយ (០,៧%) បុរសរួមភេទជាមួយបុរស (៣,៧%) និងក្រុមបំភ្លែងភេទ (៦,០%)។ អត្រាវិជ្ជមានមេរោគអេដស៍រួមនៃក្រុមប្រជាជនគន្លឹះមិនមានការធ្លាក់ចុះទេ ដែលមានអត្រា ២,៣ % ក្នុងឆ្នាំ២០២១ ២,៦% (ឆ្នាំ២០២២) ២,២% (មករា-កញ្ញា ២០២៣)។ ​ចំណែក អត្រាវិជ្ជមានមេរោគ​អេដស៍​ តាមក្រុមប្រជាជនគន្លឹះ ដែលបានធ្វើតេស្តរកមេរោគអេដស៍​ដោយខ្លួនឯងតាមសហគមន៍ ក្នុងឆ្នាំ២០២២ មាន៖ ក្រុមបុរសរួមភេទនឹងបុរស (១០%) ក្រុមបំភ្លែងភេទ (១៨%) ស្រ្តីបម្រើ​នៅសេវាកម្សាន្តសប្បាយ(៥%)។ ជារួមការតេស្តរកមេរោគអេដស៍ដោយខ្លួនឯង មានអត្រាប្រហាក់ប្រហែលគ្នាក្នុងឆ្នាំ២០២១ និង២០២២ ដែលមានអត្រា១៣% (ឆ្នាំ២០២១) និង១០% (ឆ្នាំ២០២២)។

លោកវេជ្ជបណ្ឌិត ជា ច័ន្ទកុសលមុនី បញ្ជាក់ថា មានកត្តាប្រឈមដើម្បីឱ្យការអនុវត្តសម្រេចបានជោគជ័យ ដូចជា៖ ការគ្រប់គ្រងធ្វើតេស្តរកមេរោគអេដស៍នៅតាមវិស័យឯកជន នៅមានកម្រិត ជាពិសសការចែកចាយ(លក់) កញ្ចប់តេស្តរកមេរោគដោយខ្លួនឯង, ការគ្របដណ្តប់បទអន្តរាគមន៍នៅមានកំរិត ចំពោះក្រុមគោលដៅលាក់អត្តសញ្ញាណ លាក់មុខ ក្រុមឯករាជ្យ ឬក្រុមធ្វើការចល័តពីហាងមួយទៅហាងមួយ ឬទីតាំង មួយទៅទីតាំងមួយ (កន្លែង ដី ឃ្លាំងគេទុកចោល) ឬក្រុមគោលដៅ ពាក់ព័ន្ធគ្រឿងញៀន (ដូរលេខទូរស័ព្ទ) ឬទីកន្លែងប្រកបមុខរបរមិនជាក់លាក់ ឬការនាំដៃគូមកធ្វើតេស្ត។

ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត មានមតិផ្តាំផ្ញើដល់អង្គប្រជុំ ឱ្យជួយផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយ​ពីការបង្ការការចម្លងមេរោគអេដស៍ ​ដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសក្រុមយុវវ័យ និងជូនពរដល់សមាជិកអង្គប្រជុំ ឱ្យជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាត៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        153
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        134
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm